MENU

អត្ថប្រយោជន៍ដ៏ច្រើនបានពីការប្រើប្រាស់ម៉្សៅរមៀត ដែលយើងទាំងអស់គ្នាពុំធ្លាប់បានដឹង

 

 

Turmeric root and powder on white background

ម៉្សៅរម្មៀតត្រូវបានគេទទួលស្គាល់ថាជាប្រភេទថ្នាំរុក្ខជាតិដ៏ស័កសិទ្ធ និង ជាគ្រឿងទេសដែលពេញនិយម ទាំងអស់នេះគឺដោយសារអត្ថប្រយោជន៏ជាច្រើនរបស់វាមានដូចជា ៖

  1. ជួយទុបស្កាត់ជំងឺមហារីក : វាអាចជួយទុបស្កាត់ជំងឺមហារីកក្រពេញប្រូស្តាត តាមរយៈការបញ្ឈប់នូវការលូតលាស់ និង ការវិវត្ត ជាមួយនិងការចូលទៅបំផ្លាញ់កោសិការមហារីកទាំងនោះ។
  2. ជួយសំរួលដល់ជំងឺរលាកសន្លាក់ : រមៀតតមានផ្ទុកនូវសារធាតុដែលប្រឆាំងនឹងការរលាក ដែលអាចជួយព្យាបាលជំងឺសន្លាក់។ តាមរយៈការសិក្សារស្រាវជ្រាវបានបង្ហាញថា អ្នកដែលបានប្រើប្រាស់រម្មៀតជាប្រចាំនឹងអាចជួយកាត់បន្ថយអាការឈឺសន្លាក់ពីការឈឺខ្លាំង ឲ្យមកធូរស្រាលបាន។
  3. ព្យាបាលជំងឺទឹកនោមផ្អែម : ការប្រើប្រាស់រមៀតអាចជួយកំណត់កំរិតអាំងស៊ុយលីននៅក្នុងឈាម។ ម៉្យាងវិញទៀតរមៀតក៏អាចជុំរុញការប្រើប្រាស់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមឲ្យកាន់តែមានប្រសិទ្ធភាព។
  4. បន្ថយកំរិតកូឡេស្តេរ៉ូលក្នុងសរសៃឈាម : វាជាការពិតណាស់បើសិនជាយើងមានកូឡេស្តេរ៉ូលកំរិតខ្ពស់នៅក្នុងសរសៃឈាមវានឹងបណ្តាលឲ្យយើងមានបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរដូចជា ជំងឺស្ទះសរសៃឈាមបេះដូងជាដើម។ ដូចនេះការប្រើប្រាស់ម៉្សៅរមៀតអាចជួយកាត់បន្ថយកំរិតកូឡេស្តេរ៉ូលនៅក្នុងឈាមបាន។
  5. ជួយព្យាបាលដំបៅផ្សេងៗ : រម្មៀតគឺជាភ្នាក់ងារប្រឆាំងទៅនឹងបាក់តេរី និង ការចំលងមេរោគ។ ប្រសិនបើអ្នករបួសដោយការមុត ឬ រលាកអ្នកអាចយកម៉្សៅរមៀតទៅរោយនៅកន្លែងដែលរបួស ដើម្បីជុំរុញឲ្យដំណើរការនៃការផ្សះរបួសកាន់តែលឿន។

 

អត្ថបទនេះមានប្រភពដកស្រង់ចេញពីទំព័រ ថ្នាំខ្មែរ ឱសថបុរាណសញ្ញាប្រទាលមហាជម្ពូ

Comments Off on អត្ថប្រយោជន៍ដ៏ច្រើនបានពីការប្រើប្រាស់ម៉្សៅរមៀត ដែលយើងទាំងអស់គ្នាពុំធ្លាប់បានដឹង សុខភាព

Comments are closed.

យោបល់របស់អ្នកអាន