MENU

Toyota កំពុងតែចង់បង្កើតបច្ចេកវិទ្យាថ្មីសំរាប់អ្នកពិការភ្នែក

ក្រុមហ៊ុន TOYOTA របស់ជប៉ុនដែលជាក្រុមហ៊ុនផលិតឡាន ក្នុងកំឡុងពេលនេះកំពុងតែធ្វើការបង្កើតបច្ចេកវិទ្យាមួយផ្សេងក្រៅពីឡាន។ វាគឺជាឧបករណ៍សំរាប់ពាក់ ដែលអាចជួយអោយអ្នកពិការភ្នែកអាចមើលឃើញបាន។

“Project BLAID” ដែលជាឈ្មោះនៃគំរោងការធ្វើឧបករណ៍មួយនេះ ត្រូវបានTOYOTA បញ្ចេញប្រាប់នៅថ្ងៃ ច័ន្ទ 07/មីនា/2016 ។​ តាមការនិយាយ​បកស្រាយរបស់ TOYOTA ឧបករណ៍បំពាក់មួយនេះអាចជួយអោយមនុស្សរាប់លានអ្នកមានការមើលឃើញ។ អ្វីដែលឧបករណ៍នេះធ្វើអាច គឺ វាផ្តល់នូវអ្នកពិការភ្នែកនូវអ្វីដែលនៅជុំវិញពួកគេ ច្រើនជាងនូវឆ្កែដឹកនាំរបស់គេម្នាក់ ដោយគេគ្រាន់តែបំពាក់នូវឧបករណ៍មួយនេះ នៅលើករបស់ពួកគេ។ វាអាចជួយប្រាប់នូវអ្វីដែលនៅជុំវិញខ្លួន ដូចជា មកដល់បន្ទប់ទឹកហើយ, ដល់ជន្តើរយន្តហើយ។ល។ អ្នកពិការអាចប្រើវា ដោយប្រើប្រាស់ជាសំលេងក៏បាន​ តាមប៊ូតុងក៏បាន។

toyota-project-blaid-720x480

លោក Simon Nagata ដែលជាប្រធានមួយរូបនៃ TOYOTA បានបញ្ចេញយោបល់ថា  “Project Blaid ជាការងារមួយនៃក្រុមហ៊ុន TOYOTA ដែលសំរួលដល់ការធ្វើដំនើរនៅលើដងវិធីនៃអនាគត ដោយមិនសំខាន់តែរថយន្តប៉ុណ្ណោះទេ”។ លោក Doug Moore ក៏បានបញ្ជាក់ដែលថា ពួកគាត់ជឿថា ពួកគាត់អាចធ្វើអោយអ្នកដែលមិនមានលទ្ធភាពសំរាប់ធ្វើអ្វីច្រើន ប្តូរមកជាអាចធ្វើបានដូចគេផ្សេង។ ហើយគេសង្ឃឹមថា អាចជួយសំរួលដល់ការរស់នៅរបស់អ្នកដែលពិការភ្នែកទាំងឡាយ។

 

Comments Off on Toyota កំពុងតែចង់បង្កើតបច្ចេកវិទ្យាថ្មីសំរាប់អ្នកពិការភ្នែក បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន