MENU

សិល្បៈនៃសង្គ្រាម The Art of War by Sun Tzu

ថ្ងៃនេះ Khmerlife.style បាននាំអ្នកអានងាកមកមើលពីសិល្បៈនៃសង្គ្រាម (The art of War) ដែលអ្នកអាចរៀនសូត្រ និង យកគំនិតរបស់សៀវភៅមួយនេះដើម្បីយកមកអនុវត្តន៍ ជាសិល្បៈរបស់ខ្លួនក្នុងការធ្វើការងារ ការធ្វើមុខជំនួញ និង ការៀនសូត្រផងដែរ។

10534

សិល្បៈនៃសង្គ្រាម (The Art of War) គឺនិពន្ធដោយលោកមេទ័ព Sun Tzu គាត់បាននិពន្ធ និងសរសេរសៀវភៅនេះឡើងដើម្បីជាយុត្តិសាស្ត្រក្នុងការធ្វើសង្គ្រាម ជាពិសេសក្នុងវិស័យកងទ័ពនាសម័យនោះ។ ហើយបង្កើតយុត្តិសាស្ត្រនេះឡើង ដើម្បីបង្ក្រាបសត្រូវក្នុងសម័យសង្គ្រាមនា សម័យកាល មុនគ្រឹស.សតវត្សទី៥។ ហើយគាត់ជាមេទ័ពដ៍ធំម្នាក់ និង ជាអ្នកដែលតែងតែគិតពិចារណាទាក់ទងនឹង យុត្តិសាស្ត្រកងទ័ព (Military strategy) និង តាក់ទិច (Tactics) ក្នុងការវាយប្រហារសត្រូវ និង ការការពារផងដែរ។ ចំពោះការងាររកស៊ី មុខជំនួញ និង ការងាររៀនសូត្រ ក៏វាពាក់ព័ន្ធទៅនឹងទ្រឹស្តីរបស់លោក Sun Tzu ផងដែរ នៅក្នុងសៀវភៅរបស់លោក គាត់បានចែងជា ១៣ មេរៀនក្នុងនោះរួមមានៈ

art-of-war-presentation-19-728

  1. ការវាយតំលៃលំអិត និង ផែនការ (Detail Assessment and Planning) ក្នុងនោះគេផ្តោតលើកត្តាជាបឋមទាំង៥ក្នុងនោះរួមមាន មធ្យាបាយ, អាកាសធាតុ, ស្ថានភាពទឹកដី, ភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រង ហើយនិង ធាតុទាំង៧នៃការកំណត់លទ្ធផលដែលជាប់ទាក់ទងនឹងទាហាន និង កងទ័ពដូចជា ការគិត, ការប៉ាន់ប្រមាណ និង ការប្រៀបធៀប ទាំង៣ចំនុចនេះដែលអោយគាត់ទទួលបាននូវឪកាសជោកជ័យ, ទំលាប់នេះអាចអោយគាត់ដឹងនូវភាពបរាជ័យ និងកំហុស
  2. សង្គ្រាមដោយមើលលើប្រភពធនធានប្រាក់កាក់ (Waging War) គាត់បានយល់ច្បាស់ពីខ្លួនឯងថាគាត់មានសេដ្ឋកិច្ចប៉ុន្មាន(ស្បៀង) ក្នុងការធ្វើសង្គ្រាមដើម្បីធ្វើការប្រកួតប្រជែងមួយនេះ។
  3. ការវាយប្រហារជាយុទ្ធសាស្ត្រ (Strategic Attack) គាត់ត្រូវយល់ និង ដឹងច្បាស់ពីសត្រូវមានលក្ខខណ្ឌ៥យ៉ាងដូចជា ការប្រយុទ្ធ, យុទ្ធសាស្ត្រ, យល់ពីសត្រូវ, យល់ពីកងទ័ព និង យល់ពីកំផែង។

  4. អំពីការរៀបចំតួនាទីនៃកងទ័ព (Disposition of the Army) គាត់បានបង្រៀនមេទ័ពរបស់គាត់ និងទាហារបស់គាត់ពីការបង្កើតយុត្តិសាស្ត្រអោយខ្លួនឯង និង មិនទុកឪកាសអោយសត្រូវវាយបកបាន។

  5. បង្ខំ (Forces) ការប្រើប្រាស់នៃការច្នៃប្រឌិត និង ការកំណត់ពេលវេលានៅក្នុងការកសាងសន្ទុះរបស់កងទ័ពមួយ។
  6. ចំណុចខ្សោយ និង ចំណុចខ្លាំង (Weaknesses and Strengths) អ្នកត្រូវដឹងពីភាពខ្លាំង និងភាពខ្សោយរបស់សត្រូវ និង ខ្លួនឯង។

  7. សមយុទ្ធយោធា (Military Maneuvers) គាត់បានប្រាប់ថាភាពគ្រោះថ្នាក់នៅចំពីមុខអ្នក និងបង្ហាញពីទិសដៅវាយប្រហានូវចំនុចខ្សោយរបស់សត្រូវ។

  8. ការប្រែប្រួល និង ការបន្សាំមខ្លួន (Variations and Adaptability) ភាពពិនប្រសព្វក្នុងចេះបត់បែនគ្រប់កាលៈទេសៈ​ ដែលមានទំនួលខុសត្រូវខ្ពស់។

  9. ចលនា និង ការអភិវឌ្ឍរបស់ទាហាន (Movement and Development of Troops) អ្នកត្រូវតែមានការផ្តោតអារម្មណ៍ និង យកចិត្តទូកដាក់គ្រប់កាលៈទេសៈណាក៏ដោយ និង ត្រូវតែផ្លាស់ប្តូរទីតាំងទៅមុខរហូតដើម្បីទៅដល់ទីតាំងរបស់សត្រូវ។ 

  10. លក្ខណៈភូមិសាស្ត្រ (Terrain) មានតំបន់៣ដែលអ្នកត្រូវតែពិចារណារ ភាពឆ្ងាយ, ភាពគ្រោះថ្នាក់ និង ឧបសគ្គ ព្រមជាមួយនឹង ៦ ចំនុចពីចំនុចទីតាំងភូមិសាស្ត្រដែលបានផ្តល់នូវគុណសម្បត្តិ និង គុណវិបត្តិ។
  11. សមរភូមិ៩ (The Nine Battlegrounds) រៀបរាប់ពីស្ថានភាពលក្ខណៈទាំង៩ជំហានក្នុងការប្រយុទ្ធ ក្នុងនោះយើងត្រូវផ្តោត និងសំលាប់មនុស្សអោយចំតែម្តងគឺមេបញ្ជាការ។

  12. វាយប្រហារដោយភ្លើង (Attacking with Fire) ពាក់ព័ន្ធយុត្តិសាស្ត្រក្នុងការយកធម្មជាតិជាខែល និង យកធម្មជាតិជាអាវុធដ៏សំខាន់ក្នុងការវាយប្រហាសត្រូវ។
  13. ភាពវ័យឆ្លាត និង ការស៊ីបអង្កេត ធ្វើសង្គ្រាមត្រូវតែមានភាពឆ្លាតវ័យ និងចេះប្រើមនុស្សអោយចំនូវមុខងាររបស់មនុស្ស ជាពិសេសជនសំងាត់តែម្តង។

ចំនុះទាំង១៣មេរៀននេះប្រសិនបើអ្នកចង់លំអិតនោះអ្នកគួរតែអានសៀវភៅ សិល្បៈនៃសង្គ្រាម (The art of War) ដែលមានលក់នៅក្នុង Amazon online ។ ហើយអ្នកអាចយកមេរៀនទាំងនេះទៅអនុវត្តក្នុងការរកស៊ីរបស់អ្នកផងដែល តែកុំភ្លេចថាការធ្វើមុខជំនួញអ្នកត្រូវតែមាន ក្រមសីលធម៍ និងមានសុជីវធន៍របស់អ្នករកស៊ី។

Comments Off on សិល្បៈនៃសង្គ្រាម The Art of War by Sun Tzu សង្គម

Comments are closed.

យោបល់របស់អ្នកអាន