MENU

ភាពខុសគ្នារវាងបុគ្គលជោគជ័យ និង បុគ្គលបរាជ័យ

ដោយខ្ញុំឃើញថាអ្នកដែលជោគជ័យ និង អ្នកដែលបរាជ័យតែងតែមាននៅក្នុងសង្គមខ្មែរយើង និងពិភពលោកយើងនេះ ហេតុដូចនេះបានជាខ្ញុំលើយកមកបង្ហាញអំពី បុគ្គលដែលជោកជ័យគាត់មានទំលាប់អ្វី និង ការគិតបែបណាទើបបុគ្គលម្នាក់នោះមានភាពជោគជ័យ? ហេតុដូចនេះបានជាខ្ញុំ លើកយកប្រធានបទមួយនេះមកចែកចាយឲ្យប្រិយមិត្តទាំងអស់បានយល់ដឹង ហើយខ្ញុំគិតថាវាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់យុវជននាពេលបច្ចុប្បន្ននេះ ដោយសារពួកគេហាក់ដូចជាមិនបានគិតវែងឆ្ងាយនឹងចូលចិត្តប្រើការគិតលឿនជាងការគិតយឺត Human Thinking ។

Print

ខ្ញុំបានលើកយកសៀវភៅមួយអំពីប្រព័ន្ធការគិតលឿន និងយឺត តាមរយៈនៃការគិតរបស់បុគ្គលម្នាក់ៗ ហើយប្រព័ន្ធការគិតនេះអាចនាំអោយអ្នកជោកជ័យ និង បរាជ័យ ហេតុដូចនេះប្រព័ន្ធការគិតអាចធ្វើអោយអ្នកជោគជ័យ។ មនុស្សភាគច្រើនតែងតែគិតបែបប្រភេទប្រព័ន្ធការគិតលឿនដែលជាហេតុធ្វើអោយបុគ្គលនោះទទួលការបរាជ័យដោយមិនសូវគិតពីលទ្ធផលរយៈពេលវែង។ មនុស្សដែលជោកជ័យច្រើនតែងគិតពីផែនការរបស់គេដូចជាផែនការអាជីវកម្ម ផែនការសិក្សា ផែនការថាវិកា ផែនការការងារ ហើយអ្វីដែលគេជោកជ័យគឺគេដើរទៅតាមផែនការរបស់គេ គេប្រើប្រព័ន្ធការគិតបែបយឺត និង មានការពិចារណាច្បាស់លាស់ ហើយគេមិនសូវប្រើប្រាស់អារម្មណ៍របស់គេឡើយ មនុស្សជោគជ័យច្រើនតែប្រើវិធីសាស្ត្រនេះ ដូចជាការគិតយូរដូចដែលបានរៀបរាប់ពីសៀវភៅរបស់លោក Daniel Kahneman  (Thinking, Fast and Slow) ។

the-reality-of-online-entrepreneurship

 

ចំពោះមនុស្សដែលមិនសូវបានជោគជ័យ គឺភាគច្រើនតែងតែប្រើប្រាស់នូវប្រព័ន្ធការគិតបែបលឿន មិនបានគិតវែងឆ្ងាយ ដូចអ្នកដ៏ទៃ ដែលគេមានគម្រោងអាជីវកម្មរបស់គេ ក៏ប៉ុន្តែគេមានការសន្សំលុយ តែគិតច្រើនរឿងសំភារៈ ចំណាយលុយអត់ប្រយោជន៍ច្រើន មិនសូវមានការពិចារណាច្រើននោះទេ ដែលជាហេតុធ្វើអោយបុគ្គលម្នាក់នោះបរាជ័យខាងវិស័យពាណិជ្ជកម្មរបស់គេ។ ដូចជាគេបានដឹងពីការពិសារគ្រឿងស្រវឹងដែលមានផលប៉ះពាល់ដល់សុខភាពរបស់គេ តែគេនៅតែព្យាយាមធ្វើវាដដែល។ ដូចជាការលេងល្បែងតែងវិនាស តែអ្នកដែលមានការគិតនៅ តែលេងវាដដែល ដោយសារតែគេមានការគិតលឿន មិនសូវចេះពិចារណាច្រើននោះទេ ហេតុដូចនេះ ចំពោះអ្នកដែលមានការគិតលឿន និងការគិតយឺតអាចអោយមនុស្សទទួលការជោគជ័យ នឹង បរាជ័យបាន ជាពិសេសខាងផ្នត់គំនិត បើសិនយើងមានផ្នត់គំនិតគិតតាមប្រព័ន្ធយឺតហើយនោះអ្នកនឹងទទួលបានជោគជ័យគ្រប់អ្វីៗទាំងអស់ដូចជា ការសិក្សា ការធ្វើអាជីវកម្ម ការងារធំៗ ក៏ដោយ។

 

Comments Off on ភាពខុសគ្នារវាងបុគ្គលជោគជ័យ និង បុគ្គលបរាជ័យ សង្គម

Comments are closed.

យោបល់របស់អ្នកអាន