MENU

តើអ្នកចង់ជោគជ័យ និង សម្រេចក្តីសុបិន្តរបស់អ្នកឬទេ?

តើអ្នកយល់យ៉ាងណាចំពោះពាក្យថា ក្តីសុបិន្ត Dream ? នៅក្នុងការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ បានសិក្សាស្រាវជ្រាវថា បើមនុស្សម្នាក់ចង់ជោគជ័យនូវក្តីសុបិន្តរបស់ខ្លួនអ្នកគួរតែធ្វើកិច្ចការមួយចំនួនសម្រាប់ក្តីសុបិន្តរបស់ខ្លួន មានន័យថាគឺការធ្វើដើម្បីខ្លួនឯង។ ខ្ញុំនឹងពន្យល់អ្នកពីការសម្រេចនូវក្តីប្រាថ្នារបស់ខ្លួនតាមរយះ Break through តាមរយះខ្សែកោងនៃក្តីសុបិន្ត។ Breaking throught នៅក្នុងក្តីសុបិន្តរបស់មនុស្សម្នាក់ៗប្រៀបដូចជាក្រាបនេះ តើអ្នកបានគិត និងចោទសួរដូចខ្ញុំបែបនេះដែលឬទេ។ ដូចនេះ ខ្ញុំនឹងពន្យល់អ្នកអំពីខ្សែកោងមួយនេះ។ នៅក្នុងក្តីសុបិន្តរបស់មនុស្សម្នាក់ៗតែងតែមានក្តីប្រាថ្នារបស់ខ្លួនជានិច្ច វាហាក់ដូចជាខ្សែរបន្ទាត់ពណ៌ក្រហមចឹង មានន័យថាយើងបានកំណត់នូវផែនការជីវិតរបស់អ្នកហើយគឺដល់លទ្ធភាពខ្ពស់បំផុត ក៏ប៉ុន្តែអ្នកនៅតែមិនទាន់ដឹងពីរបៀបធ្វើវា និងនៅពេលអ្នកធ្វើវានៅតែមិនបានជោគជ័យ ហើយអ្នកនឹងបោះបង់ចោលនូវការនូវការខំប្រឹងប្រែការងារអ្នកចោល ក៏ប៉ុន្តែបើអ្នកដឹងពីរបៀបអនុវត្តន៍ និង ធ្វើវានោះអ្នកនឹងជោគជ័យ ដូចនៅក្នុងក្រាប ខ្សែរពណ៌ទឹកក្រូចមានន័យថាជាការអនុវត្តន៍នូវការងាររបស់អ្នក។ អ្នកត្រូវការចំណាយពេលវេលាច្រើន ក៏ប៉ុន្តែអ្នកមិនសូវទទួលបាននូវលទ្ធផលខ្ពស់សោះ តែអ្នកត្រូវតែព្យាយាមធ្វើវាបន្តទៅទៀតរហូតដល់ចំណុច breaking point មានន័យថាអ្នកនឹងជោគជ័យមួយកំរិត និង នោះអ្នកគ្រាន់តែចំណាយពេលវេលាតិច តែទទួលបានលទ្ធផលខ្ពស់ បានន័យថាអ្នកបានរៀបចំនូវផែនការ និង ធ្វើការងាររបស់អ្នករួចរាល់ហើយរង់ចាំតែលទ្ធផលតែប៉ុណ្ណោះ។ បើតាមអ្នកវិទ្យាសាស្ត្របានបកស្រាយនូវក្រាបមួយនេះពីលទ្ធភាពក្នុងការអនុវត្តន៍នៃភាពសម្រេចក្តីសុបិនរបស់មនុស្សគឺត្រូវប្រើរយះពេល ៨០ពាន់ម៉ោង ទៅ ១០ពាន់ម៉ោង ទើបអ្នកអាចក្លាយជាអ្នកមានជំនាញវិជ្ជាជីវៈ Professional  ហេតុដូចនេះបានជាអ្នករៀននូវតាមសាលាត្រូវទទួលការសិក្សា រយះពេល៤ឆ្នាំសម្រាប់ បរិញ្ញាបត្រ និង ២ឆ្នាំសម្រាប់ បរិញ្ញាបត្រជាន់ខ្ពស់ និង ២ឆ្នាំទៀតសម្រាប់បណ្ឌិត។

12454778-Red-arrow-breaking-through-brick-wall-concept-of-success-breakthrough-achievement-Stock-Photo

ប្រសិនបើអ្នកចង់ជោគជ័យនៅក្នុងអាជីវកម្មរបស់អ្នក និង ក្តីសុបិនរបស់អ្នក នោះអ្នកត្រូវតែមានផែនការអោយបានច្បាស់លាស់ និង ត្រូវចំណាយពេលវេលារបស់អ្នក តែកុំទាន់រំពឹងទុកថាអាជីវកម្មរបស់អ្នកជោគជ័យឡើយ រហូតដល់ចំនុចមួយនៃការព្យាករណ៍របស់អ្នកនោះគឺ Breaking Through នោះអ្នកនឹងជោគជ័យដោយគ្រាន់តែចំណាចពេលខ្លី តែអ្នកទទួលបានផលមកវិញជាលក្ខណៈទ្រង់ទ្រាយធំ ហើយលទ្ធផលអ្នកក៏បានធំដែរ ហេតុដូចនេះអ្នកនឹងទទួលបានជោកជ័យ និង សម្រេចក្តីសុបិនរបស់អ្នកជាក់ជាមិនខាន។

Comments Off on តើអ្នកចង់ជោគជ័យ និង សម្រេចក្តីសុបិន្តរបស់អ្នកឬទេ? សង្គម

Comments are closed.

យោបល់របស់អ្នកអាន