MENU

ការគេងបានតិចតួចធ្វើអោយមានការឃ្លានច្រើន

បើសិនអ្នកបានសំរាន្តបានបន្តិចបន្តួចនោះ អ្នកប្រាកដជាបានធ្វើអោយខ្លួនអ្នកមានតំរូវការច្រើននូវចំនីអាហារ។ តោះទៅនិយាយពីរឿងនេះទាំងអស់គ្នា….

តាមការស្រាវជ្រាវបានបញ្ជាក់ថា ការគេងបានតិច ធ្វើអោយខ្លួនអ្នក បញ្ជូនសារមួយទៅខួរក្បាលអ្នក អោយមានការឃ្លាន ចឹងហើយបានជាមានគេនិយាយថា គេងតិច អាចធ្វើអោយឡើងទំងន់។ គេបានធ្វើការសិក្សាទៅលើស្ត្រីចំនួន 14 នាក់ ដែលមានសុខភាពល្អ ក្នុងអាយុ 18-30ឆ្នាំ ដោយអោយពួកគេគេង 8 ម៉ោង ក្នុងរយៈពេល 4ថ្ងៃ និង 4.5ម៉ោងក្នុងរយៈពេល 4ថ្ងៃ ប៉ុណ្ណោះ។ ការធ្វើសិក្សានេះ បានធ្វើនៅកន្លែងស្រាវជ្រាវនៃការគេង ហើយ ឃ្លាតពីគ្នាច្រើនខែ។ ពួកគេទទួលបាននូវអាហារ ពេលព្រឹក ថ្ងៃ ល្ងាចដូចគ្នា ក្នុង រយៈពេល3ថ្ងៃ នៅថ្ងៃចុងក្រោយ ពួកគេអាចហូបអ្វីដែលគេចង់ហូប។ ពេលដែលពួកគេគេងបាន 8 ម៉ោង ពួកគេមិនសូវឃ្លាន ទេនៅថ្ងៃទី4 ប៉ុន្តែពេលគេគេងបាន 4ម៉ោង គេចង់ញាំនូវអាហារសំរន់។ ទាំងនេះជាការសិក្សា របស់អ្នកវិទ្យាសាស្ត្រ។18smyziv9jh29jpg

តាមការសិក្សានេះ បានបង្ហាញអោយឃើញថា ការគេងមានជាប់ទំនាក់ទំនងជាមួយនឹង ការឃ្លាន។ នៅក្នុងខ្លួនមនុស្ស អរម៉ូនដែលបញ្ជាការ ឃ្លានមាន 2 គឺ Ghrelin និង Leptin។ Ghrelin ជាអរម៉ូនដែលធ្វើអោយការឃ្លានកើនឡើន Leptin ជួយកាត់បន្ថយឃ្លាន។ នៅពេលអ្នកគេងបានតិច ការបញ្ចេញនូវ Ghrelin មានការកើនឡើង ធ្វើអោយអ្នកចាប់ផ្តើមមានអារម្មណ៍ថាចង់ញាំអ្វីមួយ។

ម្យ៉ាងវិញទៀត អ្នកដែលគេងទន្លាប់គេងតិច ហើយបរិភោគអាហារច្រើន អាហារទាំងនេះបានបំលែងខ្លួនវាអោយទៅជាខ្លាញ់ ដែលយកទៅស្តុកទុកភាគច្រើន នៅក្បាលពោះ និង កំភួនដៃ ភ្លៅ។ល។ ហើយអាចធ្វើអោយមានការឡើងជាតិស្ករក្នុងឈាមដែលជាមូលហេតុដំបូងបំផុត នៃជំងឺទឹកនោមផ្អែម។ ដូចដែលបានឃើញ អ្នកដែលគេសិក្សាទាំងនេះមាន ការឡើងជាតិស្ករ ប៉ុន្តែក្រោយពីគេបានគេងគ្រប់គ្រាន់មកវិញ ជាតិស្ករគេក៏ត្រលប់មកធម្មតាវិញ។

ដូចនេះអ្នកទាំងអស់គួរតែគេងអោយបានគ្រប់គ្រាន់ ព្រោះវាអាចធ្វើអោយសុខភាពយើងល្អ ជៀសផុតពីជំងឺផ្សេងៗ។ អ្នកអាចចូលមើលអត្ថបទដែលនិយាយអំពី វិធីតិចតួចដែលអាចជួយអោយជីវិតអ្នកប្រសើរ.

618_348_sleep-less-eat-more man-getting-cake-from-fridge-at-night

 

Comments Off on ការគេងបានតិចតួចធ្វើអោយមានការឃ្លានច្រើន សុខភាព

Comments are closed.

យោបល់របស់អ្នកអាន