MENU

PlayStation 4 អាច remote-play លើកុំព្យូទ័រ PC និង Mac បានហើយសំរាប់ version 3.50

vlxwgbd7ayi1yjcvucqf

 

ទីបំផុតអ្នកអាចទទួលបាន game ពិសេសៗរបស់ PlayStation 4 ដូចជាការផ្សងព្រេង ការប្រយុទ្ធរបស់ Bloodborne នៅលើកុំព្យូទ័ររបស់អ្នកបានហើយ។

ក្រុមហ៊ុន Sony បានប្រកាសនៅថ្ងៃនេះថា គេបានផ្តល់ជូននូវជម្រើសសម្រាប់អ្នកលេងម៉ាស៊ីនហ្គេម PlayStation 4 របស់អ្នកតាមរយៈកុំព្យូទ័រ PC ឬ Mac របស់អ្នក។ នេះជាផ្នែកមួយនៃកំនែរបស់ version 3.50 ដែលនឹងបញ្ចេញនៅក្នុង version beta នៅថ្ងៃស្អែក។ វានាំមកនូវចំនួននៃកំនែដ៏ទៃទៀត ហើយវាចាប់ផ្តើមដំណើរការសម្រាប់គ្រប់ម្ចាស់ PS4 ទាំងអស់នៅចុងឆ្នាំនេះ។ លើសពីនេះទៀតការ remote-play តាម PC ដែលបញ្ជូនមាតិកា PS4 របស់អ្នកទៅទីតាំងរបស់កុំព្យូទ័រអ្នក (ដូចទៅនឹង Xbox One និង Windows 10 ចឹង) ប្រព័ន្ធនេះនឹងទទួលបានចំនួននៃការបន្ថែមផ្សេងទៀតដែលធ្វើឲ្យប្រសើរឡើងនូវការចូលរួមរបស់បណ្តាញសង្គម។

Game Console (ម៉ាសីុនហ្គេម) គឺជាអាជីវកម្មមួយដែលមានតម្លៃ រាប់ពាន់លានដុល្លារ ហើយក្រុមហ៊ុន Sony គឺនៅលើតារាងកំពូលនៃជំនួញនេះជាមួយនឹងការលក់ម៉ាសីុន PS4s ជិត 40 លានគ្រឿងឯនោះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះកំពុងព្យាយាមរក្សាសន្ទុះនេះជាមួយនឹងការបញ្ចេញ version ថ្មីនៅថ្ងៃនេះដើម្បីរក្សាក្រុមអ្នកគាំទ្រឲ្យសប្បាយរីករាយ និងវិលត្រឡប់មកវិញក្នុងការចំណាយលុយ។

 

ខាងក្រោមនេះគឺជាការវិភាគជាផ្លូវការនូវភាពខុសគ្នារបស់ក្រុមហ៊ុន Sony នៅក្នុងកំនែ version 3.50៖

New Social Features (លក្ខណៈពិសេសបណ្តាញសង្គមថ្មី)

  • Friend Online Notification (ដំណឹង online របស់មិត្តភក្តិ) – ចង់ដឹងថាពេលនេះ មិត្តភក្តិរបស់អ្នកកំពុង online ឬទេ ? ជាមួយនឹងកំនែទម្រង់ថ្មីនេះយើងបានបន្ថែមនូវជម្រើសមួយ ដែលត្រូវបានជូនដំណឹងនៅពេលសមាជិកនៃបញ្ជីមិត្តភក្តិរបស់អ្នក (friends list) sign នៅលើបណ្ដាញ។
  • Appear Offline (ការបង្ហាញជា offline) – ពេលខ្លះអ្នកចង់លេងហ្គេមឬមើល ខ្សែភាពយន្ដដោយមិនត្រូវបានរំខានដោយ មិត្តភក្តិរបស់អ្នក។ ឥឡូវនេះវាជាការងាយស្រួលក្នុងការចូលទៅដោយមិនឲ្យគេដឹង ដូចដែលយើងបានបន្ថែមជម្រើស appear offline នេះ។ អ្នកអាចកំណត់បាន ប្រសិនបើអ្នកចង់ឲ្យ appear offline នៅពេលដែលអ្នក log-in ឬនៅពេលណាមួយពី profile ឬ quick menu របស់អ្នក។
  • User Scheduled Event (កំណត់ពេលវេលាព្រឹត្តិការណ៍អ្នកប្រើ) – ពេលវេលា សម្រាប់ណាត់គ្នាលេង។ យើងបានបានបន្ថែមនូវសមត្ថភាពក្នុងការ កំណត់ពេលលេងហ្គេមនាពេលអនាគតជាមួយមិត្តភក្តិរបស់អ្នកនៅលើប្រព័ន្ធនេះ។ នៅពេលដែលព្រឹត្តិការណ៍របស់អ្នកចាប់ផ្តើម អ្នកប្រើដែលបានចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍នេះនឹងត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងក្រុម ដូច្នេះអ្នកអាចចាប់ផ្តើមលេងបានភ្លាម។
  • Play Together (ការលេងជាមួយគ្នា) – លក្ខណៈពិសេសនេះអនុញ្ញាតឲ្យសមាជិកទាំងអស់នៃក្រុមមួយមើលឃើញនូវអ្វីៗដែលមនុស្សម្នាក់កំពុងលេង លើសពីនេះទៅទៀតអ្នកអាចចូលរួមលេងហ្គេមរបស់មិត្តភក្តិយ៉ាងងាយស្រួល ឬចាប់ផ្តើមហ្គេមថ្មីជាមួយគ្នា។

Other New System Features (មុខងារពិសេសផ្សេងទៀតរបស់ប្រព័ន្ធថ្មី)៖

  • Remote Play (PC/Mac) – យើងកំពុងតែនាំយក remote-play របស់ PS4 ទៅកាន់ប្រព័ន្ធដំណើរការ Windows PC និង Mac ។ លក្ខណៈពិសេសនេះនឹងមិនអាចប្រើដើម្បីសាកល្បងក្នុង beta បានទេប៉ុន្តែវានឹងមានក្នុងពេលឆាប់ៗនេះ។
  • Dailymotion – ជាមួយនឹងកំនែថ្មីនេះអ្នកនឹងអាច online បន្តផ្ទាល់ទៅ Dailymotion បាននៅលើ PS4 ពោលគឺយើងនឹងគាំទ្រដល់ការផ្សាយបន្តផ្ទាល់ ដូចដែលយើងបានធ្វើសម្រាប់សេវាអ៊ិនធឺណិតដ៏ទៃទៀត។

Comments Off on PlayStation 4 អាច remote-play លើកុំព្យូទ័រ PC និង Mac បានហើយសំរាប់ version 3.50 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន