MENU

របាយការណ៍ថ្មីមួយបានបង្ហាញថាទូរស័ព្ទ iPhone នឹងទទួលបានអេក្រង់ OLED នៅឆ្នាំ 2017

របាយការណ៍ថ្មីមួយពីអង្គការរបស់ប្រទេសចិន Nikkei បាននិយាយថាក្រុមហ៊ុន Apple បានលួងចិត្តក្រុមហ៊ុន Samsung និង LG នៅខែធ្នូឆ្នាំកន្លងមកនេះ ដើម្បីមើលថាតើពួកគេអាចផលិតបរិមាណដ៏សន្ធឹកសន្ធាប់ នៃបន្ទះអេក្រង់ OLED សម្រាប់ការបញ្ចេញទូរស័ព្ទ iPhone ដែលជាមានអេក្រង់ប្រភេទ OLED នៅឆ្នាំ 2017 មិនតែប៉ុណ្ណោះរបាយការណ៍បាននិយាយផងដែរថា កិច្ចព្រមព្រៀងនេះជាមួយនឹងក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG អាចនឹងឡើងដល់ 12 ពាន់លានដុល្លាអាមេរិក។

គោលដៅថ្មីសំរាប់ឆ្នាំ 2017 នេះហាក់ដូចជាប្រាកដនិយម និងអាចធ្វើទៅបានដោយសារតែវិធីដែលក្រុមហ៊ុន Apple តែងតែធ្វើឲ្យទូរស័ព្ទ iPhone របស់ខ្លួនមានការផ្លាស់ប្តូរនូវអ្វីដែលថ្មី ជារៀងរាល់ឆ្នាំ។ គ្រឿងឧបករណ៍មានទំហំស្រដៀងគ្នាខ្លាំងណាស់ប៉ុន្តែផ្នែកដូចជា ឧបករណ៍ចាប់សញ្ញា(sensors) ឬ លក្ខណៈពិសេសអាចនឹងផ្លាស់ប្តូរជាមួយការធ្វើឡើងវិញជាថ្មី ។

 

iphone_7_display_samsung_oled

 

ប្រសិនបើ iPhone 7 នឹងចេញក្នុងឆ្នាំនេះ (ត្រឹមត្រូវតាមពេលវេលាដូចដែល iPhone ស៊េរីមុនៗបានចេញមកដែរនោះ នេះគឺជាជំហានត្រឹមត្រូវបំផុត), បន្ទាប់មកទូរស័ព្ទ iPhone 7S នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំក្រោយនេះដោយនៅឆ្នាំ 2017 ជាមួយអេក្រង់ប្រភេទ OLED អាចមាននៅក្នុងបញ្ជីនៃគ្រឿងថ្មីដើម្បីផ្លាស់ប្តូរសម្រាប់ iPhone 7S។

អេក្រង់ OLED ផ្តល់ជូននូវពណ៌ស្រស់ឆើតឆាយ និងថាមពលកាន់តែមានប្រសិទ្ធិភាពជាងបន្ទះអេក្រង់ LCD ដែលធ្លាប់បានធ្វើពីលើកមុន។ ក្រុមហ៊ុន Samsung បានប្រើប្រាស់បន្ទះអេក្រង់ប្រភេទ AMOLED ផ្ទាល់របស់ខ្លួនសម្រាប់ទូរស័ព្ទ Galaxy ផ្សេងគ្នាជាច្រើននៅក្នុងពេលប៉ុន្មានឆ្នាំមកនេះ។

នេះគឺជាពេលមួយនៅពេលដែលក្រុមហ៊ុន Apple ត្រូវមានគំនិតច្នៃប្រឌិតជាងនេះបន្តិចហើយប្រហែលជាទទួលយកហានិភ័យកាន់តែច្រើន។ របាយការណ៍ហិរញ្ញវត្ថុកាលពីឆ្នាំមុនដែលបានចេញផ្សាយពីក្រុមហ៊ុន Apple ដោយបានបង្ហាញពីកំណើននៃការលក់ទូរស័ព្ទ iPhone និងមនុស្សគ្រប់គ្នាកំពុងតែរង់ចាំមើលការវិវត្តន៍បន្ទាប់របស់ Apple ។

Comments Off on របាយការណ៍ថ្មីមួយបានបង្ហាញថាទូរស័ព្ទ iPhone នឹងទទួលបានអេក្រង់ OLED នៅឆ្នាំ 2017 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន