MENU

កាមេរ៉ា Zoom ខ្លាំងជាងគេ ក្នុងឆ្នាំ 2015

ឆ្នាំ 2015ទើបតែបានកន្លងហួសទៅ ប៉ុន្តែអ្វីដែលបានចេញក្នុងឆ្នាំនោះ គេនៅចងចាំវានៅឡើយ។ ចំពោះកាមេរ៉ា វិញ គឺមានកាមេរ៉ា 5 ដែលអាចអោយអ្នក Zoom បានឆ្ងាយ នឹង ច្បាស់ តែវាមិនមែនជាកាមេរ៉ា DSLR នោះទេ។ ឥឡូវនេះកម្ពុជាយើងមួយៗ ដឹងតែមាន DSLR ប្រើគ្រប់គ្នា ចុះហេតុអ្វីបានពួកយើងលើកយកកាមេរ៉ាប្រភេទ នេះមកនិយាយ? ហេតុផល មានតែមួយគត់ តើអ្នកអាចទិញបាន lens សំរាប់ DSLR ដែលមានfocal length លើស 1000mm ក្នុងតម្លៃ ក្រោម 500$ ឬទេ? ហើយសំរាប់ការថតសត្វព្រៃ ភាគច្រើនគឺគេចង់បាន Zoom ខ្លាំង។

 

Canon SX60

Canon powershot SX60 អាច zoom បាន 65​ដង នៃ Lens របស់វា គឺស្មើនឹង 21-1365mm ហើយវាមានបច្ចេកវិទ្យាទប់លំនឹង នៅក្នុងកាមេរ៉ាស្រាប់។ វាមាន 16.1 CMOS Sensor អាចថតបាន 7 fps  និយាយពី វីដេអូវិញ គឺ 1080p 60fps។ វាមានបំពាក់នូវ ប្រព័ន្ធ Wifi​​ មកជាមួយផងដែរ។ វាជាកាមេរ៉ាដែលធ្វើការដោយខ្លួនវាទាំងអស់។​

8595011_sd

7676323033

 

Fujifilm S1

កាមេរ៉ានេះគេចាត់ទុកថាជាកាមេរ៉ាដែល ការពារការរងគ្រោះពីធម្មជាតិដំបូងបំផុតនៃកាមេរ៉ាប្រភេទនេះ។ វាមាន 16MP CMOS sensor, zoom បាន 50ដង គឺស្មើនឹង 24-1200mm។ ការZOOM របស់វា ស្មូតល្អ អាច ដាក់ អោយយឺតក៏បាន លឿនក៏បាន។ វាមាន wifi ភ្ជាប់ជាមួយ សំរាប់ ចែករំលែក រូបភាពជាមួយទូរស័ព្ទ និង Tablet របស់អ្នក។

81ADYtMr2sL._SL1500_

4040798642

 

Nikon P900

Nikon coolpix P900 គឺជាកាមេរ៉ាមួយដែលអាច Zoomបាន 83ដង គឺ ស្មើនឹង 24-2000​ ដែលបំពាក់ដោយ កញ្ចក់ដែលល្អរបស់ NIKKOR។ វាមាន 16MP CMOS sensor  អាចថតបាន 7fps និងអាចទទួលបានរូបភាពច្បាស់ វាមាន wifi ដែលអាចថត និងទទួលការចែករំលែកភ្លាមៗបាន។
Nikon-Coolpix-P900-main

Nikon-Coolpix-P900-sample-images2

Comments Off on កាមេរ៉ា Zoom ខ្លាំងជាងគេ ក្នុងឆ្នាំ 2015 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន