MENU

បែកធ្លាយរូបថតស្មាតហ្វូនកំពូល HTC 10 (M10) របស់ក្រុមហ៊ុន HTC ដែលនឹងចេញក្នុងពេលឆាប់ៗនេះ

ស្មាតហ្វូនរបស់ក្រុមហ៊ុន HTC នេះមានតួខ្លួនដែកជាលក្ខណៈ sport ចំនែកផ្នែកខាងក្រោយមានរាងកោងកាន់តែមានភាពទាក់ទាញ ដូចស្មាតហ្វូន M8 ហើយ M9 របស់ក្រុមហ៊ុននេះ ។កាមេរ៉ាទោល អាចមើលឃើញនៅផ្នែកខាងក្រោយរួមជាមួយ dual-LED flash ដែលភ្ជាប់ជាមួយប្រព័ន្ធឡាស៊ែរ auto-focus ។

HTC 10 ឬ M10 ត្រូវបានគេរំពឹងថានឹងត្រូវបានបំពាក់បន្ទះឈីប Snapdragon 820 របស់ក្រុមហ៊ុន Qualcomm ជាមួយ RAM ទំហំ 4 GB ប្រភេទ LPDDR4 ដូច្នេះវាប្រាកដជាមានល្បឿនលឿនហើយសមត្ថភាពរបស់វាដូចនឹងទូរស័ព្ទ Samsung Galaxy S7 និង LG G5។ ការលេចធ្លាយរូបភាព screenshot នៅកម្មវិធី AnTuTu v6.0.1 បានបង្ហាញថាស្មាតហ្វូន HTC 10 នេះទួទលបានពិន្ទុ 109.336 ដែលជាពិន្ទុល្បឿនដែលគេរំពឹងទុក ។

ក្រុមហ៊ុន HTC កំពុងតែរក្សាឧបករណ៍នេះក្រោមការបិទបាំង សម្រាប់ពេលឥឡូវនេះ ប៉ុន្តែពាក្យចចាមអារ៉ាមពីមុនបានអះអាងថាស្មាតហ្វូននេះនិងមានអេក្រង់ទំហំ 5.2 អ៊ីញ ប្រភេទ Quad HD ( 1440 x 2560 pixel ) display រីឯកាមេរ៉ាក្រោយទំហំ 12 MP ប្រភេទ UltraPixel ជាមួយ dual tone LED flash ( មាននៅក្នុងរូបភាព ) ម៉ាស៊ីនស្កេនស្នាមម្រាមដៃដែលភ្ជាប់នៅក្នុងប៊ូតុង Home និងអង្គផ្ទុកទិន្នន័យ 32 GB ដែលមានទំហំផ្ទុកបន្ថែមបានទៀត ។

ទោះបីជាវាអាចនឹងដាក់បង្ហាញជាផ្លូវការនៅក្នុងខែមីនា ប៉ុន្តែ HTC 10 អាចនឹងមិនវាយលុកទីផ្សារមុនខែឧសភាខាងមុនទេ ។ជាការពិតណាស់ ទាំងអស់នេះអាចនឹងមិនក្លាយទៅជាការពិតទាំងអស់ទេ ដូច្នេះយើងរង់ចាំមើលថា ក្រុមហ៊ុន HTC ពិតជាប្រកាសស្មាតហ្វូននេះជាការពិតឬយ៉ាងណា ។

  • ខាងក្រោមនេះជារូបថតរបស់ HTC 10 (M10) :

Screen Shot 2016-03-05 at 2.30.05 PM

 

 

 

 

 

 

 

 

Comments Off on បែកធ្លាយរូបថតស្មាតហ្វូនកំពូល HTC 10 (M10) របស់ក្រុមហ៊ុន HTC ដែលនឹងចេញក្នុងពេលឆាប់ៗនេះ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន