បើយោងទៅតាមសៀវភៅមួយក្បាលរបស់លោក Daniel Kahneman ដែលមានចំណងជើងថា ការគិតលឿន និងការគិតយឺតរបស់មនុស្ស (Thinking, Fast and Slow)។ លោក Daniel Kahneman ជាជនជាតិអីស្រាអែលកាត់ជនជាតិអាមេរិចកាំង ហើយក៏ជាអ្នកដែលបានទទួលបានពានរង្វាន់ ណូបែល ប្រ្វេស ផ្នែកសេដ្ឋកិច្ច (The Winner of the Nobel Prize in Economics)។
លោកបាននិពន្ធសៀវភៅនេះឡើងដោយផ្តោតលើប្រព័ន្ធការគិតរបស់មនុស្សយើង ហើយលោកបានសិក្សាស្រាវជ្រាវជាច្រើនដែលទាក់ទងនឹងការគិតរបស់មនុស្ស និងមានការពិសោធន៍ផងដែរ។ បើយោងតាមសៀវភៅ Thinking, Fast and Slow បានបែងចែងការគិតរបស់មនុស្សជាពីប្រភេទ៖
- ប្រព័ន្ធការគិតលឿន Fast (Automatic System 1)
- ប្រព័ន្ធការគិតយឺត Slow (Logical System 2)
បើគ្រាន់តែលឺភ្លាមៗនោះ ខ្ញុំគិតថាអ្នកដែលមានការគិតយឺតគឺជាអ្នកដែលមានខួរក្បាលអន់ហើយ ឯចំណែកអ្នកដែលមានការគិតលឿននោះគឺជាអ្នកមានឆ្លាត និងមានចំណេះដឹងខ្ពស់ តែផ្ទុយទៅវិញបើតាមប្រព័ន្ធការគិតបែបវិទ្យាសាស្រ្តវិញនោះ វាពិតជាមានលក្ខណៈខុសគ្នាស្រឡះ មនុស្សយើងភាគច្រើនដែលមិនបានសូវធ្វើការគិតច្រើននោះតែងតែមិនសូវទទួលបានជោកជ័យប៉ុន្មាននោះទេ តែបើចំណែកអ្នកដែលមានការគិតយឺតតែងតែទទួលបាននូវភាពជោកជ័យច្រើន បើយោងទៅតាមសិក្សាស្រាវជ្រាវបែបលក្ខណៈវិទ្យាសាស្រ្តរបស់លោក Daniel Kahneman ។
មនុស្សដែលមានការគិតយឺតភាគច្រើនទទួលបានជោគជ័យជាងមនុស្សដែលមានការគិតលឿន យើងខ្ញុំនឹងលើកយកចំនុចមួយចំនួនលើកមកជូនទស្សនិជនដូចខាងក្រោម ៖
- ពង្រឹង និងអភិវឌ្ឍនូវប្រព័ន្ធការគិតរបស់អ្នកជារៀងរាល់ថ្ងៃ
- រក្សា និងបង្កើនថាមពលផ្លូវចិត្តរបស់អស់លោកអ្នក
- ធ្វើចិត្តអស់លោកអ្នកដោយទទួលស្គាល់នូវភាពអត់ទ្រាំ និងចេះធ្វើការវិភាគ
ទាំងអស់នេះគ្រាន់តែជាចំនុចបឋមៗ ក្នុងការអនុវត្តន៍នូវប្រព័ន្ធការគិតយឺតរបស់មនុស្ស តែបើអស់លោកអ្នកចង់យល់កាន់តែច្បាស់សូមអស់លោកអ្នកចូលទៅកាន់គេហទំព័ដើម្បីរកទិញសៀវភៅ Thinks, Fast and Slow by Daniel Kahneman
ប្រសិនបើអស់លោកអ្នកមានមតិយោបល់យ៉ាងណា និង មានការសំណូមពរមកលើគេហទំព័របស់ Khmerlife.style សូមផ្ងើសារមកកាន់អីម៉ែលរបស់យើងខ្ញុំ និង ទំនាក់ទំនងតាមលេខទូរស័ព្ទដែលមានដូចខាងក្រាម។