MENU

វិធីសាស្ត្រក្នុងការអប់រំកូនប្រកបដោយប្រសិទ្ធភាព

លុះត្រាតែអ្នកធ្លាប់ខុសទើបអ្នកអាចរកនូវអ្វីដែលត្រូវបាន ថ្ងៃនេះ Khmerlife.style នាំអ្នកមកជាមួយនឹងវិធីសាស្ត្រក្នុងអប់រំកូនរបស់អ្នកប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រសិនបើឪពុកម្តាយគោរពនូវគោលការណ៍នេះ ហើយយល់ដឹងពីវិធីអនុវត្តន៍ពីការគិតរបស់ក្មេងៗ។ ឪពុកម្តាយមួយចំនួនពុំសូវបានដឹង និងយល់ខុសពីការអប់រំកូន។ ថាតើមានវិធីអ្វីខ្លះដែលនាំអោយកូនរបស់អ្នកក្លាយជាមនុស្សជោគជ័យនៅក្នុងសង្គមយើងសព្វថ្ងៃ។

 

bad-manners-598841

 

នៅក្នុងការអប់រំកូនក្មេងៗ យើងត្រូវមានវិធីសាស្ត្រក្នុងការអប់រំកូនរបស់អ្នកមានដូចខាងក្រោម៖

1. កុំព្យាយាមហាមកូនរបស់អ្នកធ្វើអ្វីដែលវាស្រលាញ់។ ឧទាហរណ៍៖ ប្រសិនជាកូនរបស់អ្នកចូលចិត្តលេងអ្វីដែលវាចូលចិត្តនោះត្រូវតែអនុញ្ញាត្តិអោយក្មេងនោះលេងចុះ តែអ្នកត្រូវតែកំណត់នូវពេលវេលានៃការលេងរបស់វាអោយបានជាក់លាក់ណាមួយ។

2. ព្យាយាមហាមកូនធ្វើក្មេងទំនើង លេងហ្គែម មើលទូរទស្សន៍ច្រើន តែងត្រូវធ្វើជាគំរូដល់ក្មេងៗរបស់អ្នក មានន័យថាយើងជាឪពុកម្តាយត្រូវតែជាគំរូដល់ក្មេងៗរបស់អ្នក នោះក្មេងៗទាំងនោះនឹងដិតជាប់នូវគំរូអ្នកនៅក្នុងខួរក្បាលរបស់ពួកគេ។

 

BetterEducation

 

3. ត្រូវធ្វើគំរូណាដែលល្អសម្រាប់ក្មេងៗ អ្នកត្រូវមានទំលាប់អានសៀវភៅ ទំនាប់និយាយពាក្យអរគុណ ទំលាប់សំពះ ទាំងអស់នេះហើយជាគំរូដ៍ល្អសម្រាប់កូនអ្នក ហើយក្មេងៗងាយនឹងចាប់យកនូវទង្វើររបស់អ្នកខ្លាំងណាស់។

4. កុំព្យាយាមស្តីបន្ទោសគ្នា ត្រូវតែលើកទឹកចិត្ត និងសរសើរគ្នានូវអ្វីដែលគ្នាកំពុងតែធ្វើ (ធ្វើរឿងល្អ) ចេះអោយរង្វាន់ និងលើកទឹកចិត្តដល់កូនរបស់អ្នក។

 

child_thankyou_k0ui4p

 

5. ឪពុកម្តាយគួរតែមានការយល់ដឹងពីទេពកោសល្យរបស់ក្មេងៗ និងអនុញ្ញាត្តិអោយគ្នាធ្វើវាជារឿយៗនូវទំលាប់ណាដែលល្អ និងជួយជំរុញឲ្យពួកគេបញ្ចេញនូវទេពកោសល្យរបស់ពួកគេចេញមកក្រៅ។

6. សង្គមក៏ជាហេតុអោយក្មេងៗទៅជាបុគ្គលបែបនោះដែរ ហេតុដូចនេះឪពុកម្តាយត្រូវតែដឹកនាំកូនរបស់អ្នកមកជួបនូវសង្គមមនុស្សណាដែលល្អ និងមានទំលាប់ល្អសម្រាប់កូនរបស់អ្នក ជាពិសេសមិត្តភក្តិរបស់គេ មិត្តរបស់គេគឺជាជោគវាសនារបស់គេ បើគេដើរជាមួយក្មេងមិនល្អនោះគេក៏នឹងអាចជាក្មេងមិនល្អដែរ។

 

Tips-To-Help-Your-Child-Learn-Good-Posture

 

ទាំងអស់នេះគឺសុទ្ធសឹងជាទ្រឹស្ត្តីដែលដកចេញពីសៀវភៅផ្សេងៗ ដែលអាចអោយកូនរបស់អ្នកជោគជ័យ និងអាចយកទៅអនុវត្តន៍នៅក្នុងក្រុមគ្រួសាររបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព​ និងធ្វើអោយក្រុមគ្រួសាររបស់អ្នកមានសេចក្តីសុខ សុភមង្គល។

Comments Off on វិធីសាស្ត្រក្នុងការអប់រំកូនប្រកបដោយប្រសិទ្ធភាព សង្គម

Comments are closed.

យោបល់របស់អ្នកអាន