MENU

តើការបញ្ចូលឧស្ម័នអ៊ីដ្រូសែនចូលទៅក្នុងប៉ោងៗពិតជាមានគ្រោះថ្នាក់មែន ឬ?

តើវាជារឿងមួយដែលត្រឹមត្រូវទេ ដែលមួយចំនួនធំនៃអ្នកប្រកបរបរលក់ប៉ោងៗនៅក្នុងប្រទេសយើងតែងប្រើប្រាស់នូវឧស្ម័នអ៊ីដ្រូសែនសំរាប់បញ្ចូលទៅក្នុងប៉ោងដើម្បីឲ្យវាហោះនោះ?

Nuevo-deshierbe-decoración-globos-fiesta-de-cumpleaños-decoración-globos-globos-feliz-cumpleaños-ballon-palloncini-globos-de

យោងតាមការស្រាវជ្រាវតាមរយៈការសាកសួរអ្នកដែលប្រកបរបរលក់ប៉ោងៗមួយចំនួនធំនៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា ភាគច្រើននៃអ្នកប្រកបរបរទាំងនោះបានជ្រើសរើសយកឧស្ម័នអ៊ីដ្រូសែនបញ្ចូលទៅក្នុងប៉ោងៗដើម្បីឲ្យវាហោះ ដោយពួកគេភ្លេចគិតអំពីគ្រោះថ្នាក់ដែលអាចបង្ករឡើងដោយឧស្ម័នមួយប្រភេទនេះ។

17-jaeger

នៅក្នុងប្រទេសមួយចំនួន ការបញ្ចូលឧស្ម័នអ៊ីដ្រូសែនទៅក្នុងប៉ោងៗត្រូវបានហាមឃាត់ ដោយពួកគេតម្រូវឲ្យប្រើប្រាស់ឧស្ម័នអេល្យូម ( helium) ជំនួសសំរាប់ការធ្វើឲ្យប៉ោងៗហោះបាន។ អេល្យូម ( helium) គឺជាប្រភេទឧស្ម័នម៉្យាងដែលមានទំងន់ស្រាល់ជាងខ្យល់ធម្មតា ដែលវាមានចំនួនប្រហែល 8 ដង់ស៊ីតេនៃខ្យល់ រីឯឧស្ម័នអ៊ីដ្រូសែនមានចំនួនប្រហែល 16  ដង់ស៊ីតេនៃខ្យល់។ ដោយសារតែមូលហេតុនេះបានធ្វើមនុស្សមួយចំនួនបានចាត់ទុកឧស្ម័នអ៊ីដ្រូសែនគឺស្រាលជាង និង អាចហោះបានល្អជាងឧស្ម័នអេល្យូម ( helium) ។ ការឲ្យតំលៃរបស់ពួកគេទៅលើឧស្ម័នអ៊ីដ្រូសែនពិតជាត្រឹមត្រូវណាស់ ក៏ប៉ុន្តែឧស្ម័នអ៊ីដ្រូសែនអាចបង្ករគ្រោះថ្នាក់ទៅដល់សុខភាព និង សុវត្ថិភាពរបស់អ្នកប្រើប្រាស់វា ដោយសារតែឧស្ម័នប្រភេទនេះអាចផ្ទុះបាន  ហើយអ្វីដែលរឹតតែគួរឲ្យក្លាចទៀតនោះគឺប្រសិនបើយើងបណ្តោយឲ្យក្មេងតូចៗកាន់ប៉ោងៗដែលត្រូវបានបញ្ចូលដោយឧស្ម័នអ៊ីដ្រូសែននោះ វាអាចនឹងបង្ករគ្រោះថ្នាក់ដល់ពួកគេដោយសារប៉ោងៗទាំងនោះអាចនឹងឆាបឆេះ ហើយផ្ទុះឡើង នៅពេលដែលវារងនូវកំដៅខ្លាំង។

maxresdefault Home-Remedies-for-Minor-Burns

ទោះបីជាឧស្ម័នអេល្យូម ( helium) មានសុវត្ថិភាពសំរាប់ការប្រើប្រាស់ក្តី ក៏ប៉ុន្តែវាមានតំលៃខ្ពស់ជាងឧស្ម័នអ៊ីដ្រូសែន ដោយសារតែវាគឺជាប្រភេទឧស្ម័នដែលមិនសូវជាសម្បូរ និង ពិបាកក្នុងការផលិត។ ដូចនេះយើងទាំងអស់គ្នាគួរតែជៀសវាងនូវការប្រើប្រាស់នូវឧស្ម័នអ៊ីដ្រូសែនទៅក្នុងប៉ោងៗ ដោយជំនួសដោយការប្រើប្រាស់នូវឧស្ម័នអេល្យូម ( helium) វិញ ដើម្បីថែរក្សារសុវត្ថិភាព និង សុខភាពរបស់អ្នកប្រើប្រាស់។ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាពុំអាចបញ្ចៀសបាននូវការប្រើប្រាស់នូវឧស្ម័នអ៊ីដ្រូសែននោះ យើងទាំងអស់គ្នា ជាពិសេសអ្នកដែលមានមុខរបរលក់ប៉ោងៗគប្បីមានកាតព្វកិច្ច ក្នុងការអប់រំ និង ប្រាប់រាល់អតិថិជនរបស់ពួកគេឲ្យមានការប្រុងប្រយ័ត្ន និង កុំឲ្យប៉ោងៗរងនូវកំដៅខ្លាំង។

ខាងក្រោមនេះគឺជាវីដេអូបង្ហាញអំពីគ្រោះថ្នាក់ដែលបណ្តាលមកពីប៉ោងៗដែលមានឧស្ម័នអ៊ីដ្រូសែន៖

Comments Off on តើការបញ្ចូលឧស្ម័នអ៊ីដ្រូសែនចូលទៅក្នុងប៉ោងៗពិតជាមានគ្រោះថ្នាក់មែន ឬ? សង្គម

Comments are closed.

យោបល់របស់អ្នកអាន