MENU

ការភាន់ច្រឡំរវាងទំលាប់ និងទេពកោសល្យ

ដោយមានមតិមួយចំនួនបានស្នើសុំឲ្យ Khmerlife.style បកស្រាយអំពីទំលាប់ និងទេពកោសល្យ ថ្ងៃនេះខ្ញុំនឹងលើកយកអំពីប្រធានបទមួយដែលទាក់ទងទៅនឹងទំលាប់អាក្រក់ និងទេពកោសល្យតាំងពីកំណើត។ តើវាមានភាពខុសគ្នាយ៉ាងដូចម្តេច? ហើយតើអ្នកគួរតែដឹងអំពីថាអ្វីជាទេពកាសល្យ និងទំលាប់របស់អ្នក?  ដោយមានមនុស្សជាច្រើនតែងតែយល់ច្រឡំអំពីទង្វើទាំងពីនេះបានធ្វើគាត់យល់ខុស និងធ្វើកិច្ចការងារអ្វីតែងតែបរាជ័យដោយបន្ទោសថាខ្លួនគាត់មិនមានទេពកោសល្យតាំងពីកំណើត។

hidden_talent

រាល់បុគ្គលម្នាក់ៗតែងតែមានទេពកោសល្យរបស់ខ្លួនមួយនៅក្នុងឆាកជីវិតរបស់ពួកគេ ក៏ប៉ុន្តែទំលាប់អាក្រក់របស់ពួកគេក៏មានច្រើនណាស់ដែរ តើគួរធ្វើយ៉ាងដូចម៉្តេចដើម្បីបែងចែកឲ្យដាច់រវាងទំលាប់ និងទេពកាសល្យ។ យើងដឹងថាទេពកោសល្យជាជំនាញដែលពិតប្រសព្វតាំងពីកំណើតមកម៉្លេះ តែអ្នកមិនបានចាប់អារម្មណ៍ និងយកទុកដាក់ទៅលើវានោះទេ។ ចំណែកឯទំលាប់វិញ គឺជាទង្វើដែលអ្នកបានធ្វើវាជាញឹកញាប់ដោយមិនបានចាប់អារម្មណ៍ រហូតដល់អ្នកគិតថាវាជាទេពកោសល្យរបស់អ្នក។

bad-habits

ឧទាហរណ៍ៈ អ្នកចូលចិត្តផឹកសូរា អ្នកតែងតែគិតថាដោយសារតែខ្លួនអ្នកមានដុងពីកំណើត ទើបអាចផឹកបានច្រើន ហើយគួបផ្សំជាមួយគ្រួសាររបស់អ្នកពូកែខាងផឹកផងទៀតនោះអ្នកក៏គិតថាខ្លួនអ្នកជាមនុស្សដែលពូកែផឹកពីកំណើត តាមពិតវាជាទំលាប់អាក្រក់របស់អ្នកនោះទេ សូមអ្នកកុំយល់ច្រលំអោយសោះ។ សំរាប់អ្នកមិនសូវចូលចិត្តអានសៀវភៅក៏ដូចគ្នាដែល ដោយសារតែពួកគេគិតថាពូជពង្សរបស់គេរៀនមិនកើត រៀនមិនចេះ ចេះតែធ្វើស្រែ ឬ ចេះតែធ្វើការរកស៊ីបន្តិចបន្តួចតែប៉ុណ្ណោះ ពួកគេគ្មានទេពកោសល្យខាងរៀននោះទេ នេះជារឿងមួយដែលគេយល់ខុសហើយ។ តាមពិតទៅ ប្រសិនបើអ្នកមានទំលាប់ខំប្រឹងរៀននោះ ទោះបីជាអ្នកមិនមានទេពកោសល្យខាងរៀនក៏ដោយ ក៏អ្នករៀនបានដឹងច្រើនជាង ឬ បានគ្រាន់បើជាងអ្នកមិនបានរៀនមួយចំនួនផងដែរ។

Innovative-Zoo-Zoo-Characters-Ads-15

ចំពោះមនុស្សដែលមានទេពកោសល្យគឺជាមនុស្សដែលមានដុងពីកំណើតមកម៉្លេះ ពួកគាត់ស្រលាញ់នឹងចូលចិត្តធ្វើអ្វីតាំងពីកំណើតរបស់គាត់តែម៉្តង ដូចជាការ ច្រៀងជាដើមគឺគាត់ចូលចិត្តនឹងមានទឹកដមសំលេងយ៉ាងពិរោះ។ សំរាប់មនុស្សមួយចំនួនទៀតចូលចិត្ត និង ពូកែនិយាយ រាល់ពេលដែលពួកគេនិយាយតែងមានអ្នកចូលចិត្តស្តាប់គាត់ និងមាននិន្នាការច្បាស់លាស់ទៀតផង ប្រសិនបើពួកគេទាំងនោះសំរេចជ្រើសរើសការងារផ្នែកលក់ ឬ ទំនាក់ទំនងនោះ ខ្ញុំប្រកត់ថាពួកគេនឹងទទួលបានភាពជោគជ័យនៅក្នុងការងាររបស់ពួកគេ ដោយសារតែពួកគេមានទេពកោសល្យខាងនិយាយ និង បញ្ចុះបញ្ចូលពីកំណើត។​

ទាំងអស់នេះអាចជួយឲ្យអ្នកយល់ដឹង និងអាចបែងចែកអំពីភាពខុសគ្នារវាង ទេពកោសល្យ និងទំលាប់របស់អ្នក ដែលអ្នកតែងមានការភាន់ច្រឡំនាពេលកន្លងមក។ ក្រៅពីនេះ ដើម្បីឲ្យកាន់តែយល់ច្បាស់អំពីបញ្ហាខាងលើនេះ ខ្ញុំសូមណែនាំសៀវភៅមួយក្បាលទៀតរបស់  លោក​ Carol Dweck ដែលចំណងជើងថា mindset ដោយក្នុងនោះគឺមាននិយាយពីផ្នត់គំនិត និងការយល់ដឹងអំពីទំលាប់ និងទេពកោសល្យរបស់អ្នកបាន។

Comments Off on ការភាន់ច្រឡំរវាងទំលាប់ និងទេពកោសល្យ សង្គម

Comments are closed.

យោបល់របស់អ្នកអាន