MENU

អាហារ ដែលអាចជួយការចងចាំនៅពេលដែលអ្នកចាស់

ហេតុផលដែលសំខាន់នៃការពិសារអាហារដែលល្អ គឺសំរាប់ធ្វើអោយជីវិតអ្នកមានភាពស្រស់បំព្រង និង មានសុខភាពល្អ ហេតុផលសំខាន់មួយទៀតគឺ ពេលចាស់ទៅអ្នកអាចមានការចងចាំល្អ ដោយសារអ្នកបរិភោគនូវអាហារល្អទាំងនេះ។ អ្នកវិទ្យាសាស្រ្តបាននិយាយថា ការជ្រើសរើសអាហារដែលល្អសំរាប់បរិភោគប្រចាំថ្ងៃ អាចប្រឆាំងនឹង ជំងឺភ្លេចភ្លាំង។

brain-tree-dementia-624x295

អាហារដែលអាចការពារខួរក្បាលអ្នក

គេបានចែកវាជា 10 ក្រុមផ្សេងៗគ្នា ដូចខាងក្រោម ដែលគេហៅ ការបរិភោគនេះថា  “MIND Diet”​ ៖

  • រុក្ខជាតិដែលមានស្លឹកពណ៌បៃតង (ដូចជា ស្ពៃខៀវ ឬ សាឡាដ) ៖ យ៉ាងតិច បរិភោគ 6ដង ក្នុង មួយសប្តាហ៍
  • រុក្ខជាតិក្រៅពីនោះ ៖ យ៉ាងតិច បរិភោគ 1ដង ក្នុង មួយសប្តាហ៍
  • ផ្លែnuts ៖ យ៉ាងតិច ៥ដង ក្នុង មួយសប្តាហ៍
  • ផ្លែបឺរី ៖ ច្រើនជាង​​ 2 ដងក្នុង មួយសប្តាហ៍
  • គ្រាប់សណ្តែក៖ ច្រើនជាង​​ 3 ដងក្នុង មួយសប្តាហ៍
  • គ្រាប់ធញ្ញជាតិ៖ ច្រើនជាង​​ 3 ដងក្នុង មួយថ្ងៃ
  • ត្រី៖ 1ដង ក្នុង មួយសប្តាហ៍
  • សាច់សត្វស្លាប៖ 1ដង ក្នុង មួយសប្តាហ៍
  • ប្រេង olive៖ ប្រើពេលអ្នកចំអិនអាហាររាល់ថ្ងៃ
  • ស្រាទំពាំងបាយជូរ ៖ មួយថ្ងៃមួយកែវ

ប៉ុន្តែកុំសូវបរិភោគច្រើននូវអាហារដូចជា បឺរ, ឈីស, អាហារ Fast food, អាហារដែលមានជាតិផ្អែមជ្រុល។

brainprotection_0

តាមការដែលគេបានធ្វើការពិសោធន៍ជាច្រើន អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកដែលបានធ្វើត្រាប់តាម នេះ អាចជួយពួកគេអោយកាត់បន្ថយនូវ 50% នៃការវិវឌ្ឍន៍ចូលទៅក្នុងជំងឺភ្លេចភ្លាំង។ ហើយបើអ្នកមិនអាចធ្វើទាំងអស់បានទេ អាចបានតែពាក់កណ្តាល ក៏អាចកាត់បន្ថយបាន ប្រហែល 30% ជាងដែល។ ទោះជាអ្នកមិនមានប្រវត្តិគ្រួសារ មានជំងឺភ្លេចភ្លាំង ក៏អ្នកគួរតែសាកនូវការបរិភោគនេះ ព្រោះអាហារទាំងនេះ មិនត្រឹមតែជួយអ្នកការពារការចងចាំ ប៉ុណ្ណោះទេ វាជួយនូវសុខភាពអ្នក ផងដែរ។

 

E5P1BJ Dairygold butter spread

E5P1BJ Dairygold butter spread

Comments Off on អាហារ ដែលអាចជួយការចងចាំនៅពេលដែលអ្នកចាស់ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន