MENU

អាហារដែលល្អ​ ដល់សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទគឺជារឿងមួួយដែលត្រូវតែមាន ចាំបាច់បំផុតសំរាប់មនុស្សម្នាក់ៗ ប៉ុន្តែការបង្កើតអារម្មណ៍ វាមិនមែនជាការងាយស្រួលនោះទេ មិនមែនគ្រាន់តែ ទៀន និង ការចាក់បទចំរៀងអន្លង់អន្លោច អាចទៅរួចនោះទេ ការញ៊ាំអាហាររាល់ថ្ងៃក៏វាអាចជួយអោយសុខភាពផ្លូវភេទអ្នក ល្អ រហូតដែល។​ ប៉ុន្តែក៏មានអាហារខ្លះដែលផ្តល់នូវផលអាក្រក់ដល់វាផងដែរ​ ដូចនេះហើយបាន ចង់លើកឡើងនូវអាហារដែលល្អ សំរាប់សុខភាពផ្លូវភេទ។

អាហារល្អសំរាប់សុខភាពផ្លូវភេទ

ផ្លែ strawberries

បើតាមមើលរូបរាងរបស់ផ្លែនេះ ដូចជា Sexy ណាស់ ចំនែកឯ មុខងារវា ក៏ sexy ដូចគ្នា គឺវាជំរុញអារម្មណ៍ផ្លូវភេទដល់ អ្នកទាំងពីរភេទ វាពោរពេញទៅដោយសារជាតិ antioxidant ដែលជាសារជាតិប្រឆាំងនឹងជំងឺនានា ដូចជាសរសៃឈាម បេះដូង និង ឈាម (ឈាមក៏មានតួនាទីមួយសំរាប់ធ្វើអោយអវយិវៈភេទប្រុស រឹងដែល)។ ហើយ Strawberries មាន vitamin C ដែលជួយផលិតSperm របស់មនុស្សប្រុស។ អ្នកអាចជ្រលក់វាជាមួយនឹង សូកូឡា ក៏បាន អាហារទាំងពីរនេះចូលគ្នាអាចជួយបង្កើនចំណង់។

food-sex

ផ្លែបឺ

វាសំបូរទៅដោយ Vitamin E, ប៉ូតាស្យូម និង vitamin B6 ដែលអាចជួយកាត់បន្ថយជំងឺ បេះដូង និង ធ្វើអោយការហូរឈាមក្នុងខ្លួនមានលក្ខណៈងាយស្រួល។ ប៉ុន្តែវាពោរពេញទៅដោយសារជាតិ Cholesterol ច្រើន ដូចនេះការទទួលទានវា យូរៗម្តងបាន។ ក្នុងរូបខាងក្រោមគឺមានន័យថា ផ្លែបឺកែសំរួលមកពីភាសា Proto-Aztecan គឺ មានន័យថា ពងស្វាស។

9-23-fsf

គ្រាប់ល្ង

សារជាតិដែលអ្នកទទួលបានពីវាគឺ ស័ង្កសី ។ អ្នកក៏អាចទទួលទាន oyster បានដែលសំរាប់ស័ង្កសី ប៉ុន្តែវាថ្លៃ ដូចនេះអ្នកអាចទទួលទានល្ង ជាមួយ អាហារអ្នករាល់ថ្ងៃបាន។ អ្នកមានឆ្ងល់ថា បរទេសហេតុអ្វីបាន សុខភាពផ្លូវភេទវា ល្អ? គ្រប់អាហាររបស់វាសុទ្ធតែ ល្ង បើមិនមានគ្រាប់ល្ង ក៏មានប្រេងល្ងដែល។​

food-sex-seasame-seeds-400x400

ផ្លែឪឡឹក

សំរាប់អ្នកចង់រក្សាទំងន់ និង មានសុខភាពផ្លូវភេទល្អ អ្នកអាចទទួលទានផ្លែឪឡឹករាល់ថ្ងៃ វាមានការឡូរីតិច ប៉ុន្តែ អាចមានឥទ្ធិពលខ្ពស់ ទៅលើសុខភាពផ្លូវភេទ។ តាមគេហទំព័រ សុខភាពខ្លះ គេបានហៅ ឪឡឹកថា viagraធម្មជាតិ (viagra = ថ្នាំបង្កើនចំណង់ ) ព្រោះវាមានសារជាតិ ដូចគ្នា គឺ citrulline។

woman-eating-watermelon

ប្រេងត្រី

ប្រេងត្រី មានផ្ទុកនូវ សារជាតិ Omega 3 ដែលប្រឆាំងនឹង ជំងឺធ្លាក់ទឹកចិត្ត។ ជំងឺធ្លាក់ទឹកចិត្ត អាចមានផលវិបាកមួយទៅលើសុខភាពផ្លូវភេទ គឺ ការងើបនៃអវយីវៈភេទមានការអន់ថយ។ ដូចនេះ ការពិសា ប្រេងត្រី ជួយការពារ ការធ្លាក់ទឹកចិត្ត ក៏ដូចជា អោយអវយីវៈភេទអ្នក រស់រវើក មិនខ្សោយឡើយ។

omega-3-fish-oil

 

ទាំងនេះគ្រាន់តែជាអាហារតិចតួចសំរាប់អ្នកដែលចង់រក្សាសុខភាពផ្លូវភេទនៅ ល្អ និង សំរាប់អ្នកដែលមានអារម្មណ៍ថាខ្លួនបានអន់ថយនូវតំរូវការចំណង់កន្លងមកនេះ។ អាហារទាំងនេះគឺវាស្រួលរក នៅតាមទីផ្សារកម្ពុជា។  Admin រកទៅទិញទុកសិន 😀

 

 

Comments Off on អាហារដែលល្អ​ ដល់សុខភាពផ្លូវភេទ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន