MENU

អត្ថប្រយោជន៍ពិតៗដែលយើងនឹងទទួលបានពីការទទួលទានផ្លែព្នៅ

0007324_bael-aegle-marmelos-pack-of-2-2-x-100-g

ផ្លែព្នៅ ឬ ភាសាអង់គ្លេស Bael fruit គឺជាប្រភេទផ្លែឈើម៉្យាងដែលមានដើមកំណើតពីប្រទេសឥណ្ឌា ហើយយើងក៏អាចរកវាបាននៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ ក្នុងក្បួនឳសថបុរាណខ្មែរបានចាត់ទុកផ្លែព្នៅគឺជាប្រភេទឳសថដែលផ្តល់ផលប្រយោជន៍ដល់សុខភាពជាច្រើនដល់អ្នកដែលប្រើប្រាស់វាដូចជា៖

  • ជំនួយដល់ប្រព័ន្ធរំលាយអាហារ ៖ ផ្លែព្នៅមានមុខងារសំរាប់រំលាយអាហារព្រោះវាអាចជួយបំផ្លាញព្រូន ឬ ក៏ប៉ារ៉ាស៊ីត ដែលមាននៅក្នុងពោះវៀន។ ម៉្យាងវិញទៀតផ្លែព្នៅក៏ត្រូវបានគេចាត់ទុកថាជាប្រភេទថ្នាំសំរាប់ព្យាបាលជំងឺរាគមួលរាំរៃផងដែរ។
  • ជួយដល់ការលាងសំអាតជាតិពុលចេញពីប្រព័ន្ធឈាម ៖ ការពិសារផ្លែព្នៅ ៥០ មីលីក្រាម ជាមួយទឹកក្តៅអ៊ុនៗជារៀងរាល់ថ្ងៃ អាចជួយដល់ការបណ្តេញជាតិពុលដែលមាននៅក្នុងចរន្តឈាម ថ្លើម ហើយនិង តម្រង់នោមបានយ៉ាងល្អប្រសើរ។

12814631_938213879588621_5192318180409868079_n

 

  • ផ្តល់ផលល្អសំរាប់អ្នកដែលមានេះជំងឺទឹកនោមផ្អែម ៖ សារធាតុដែលមាននៅក្នុងផ្លែព្នៅជួយទប់ស្កាត់ដល់ការវិវត្តនៃជំងឺទឹកនោមផ្អែម តាមរយៈការគ្រប់គ្រងនូវការបញ្ចេញតុល្យភាពជាតិស្ករចូលទៅក្នុងចរន្តឈាម។
  • ជួយសំរួលដល់ប្រព័ន្ធផ្លូវដង្ហើម ៖ ស្លឹករបស់ផ្លែព្នៅអាចជួយឲ្យយើងជៀសផុតពីជំងឺផ្តាសាយ ហើយវាក៏អាចជួយព្យាបាលជំងឺក្អករាំរៃទៀតផង ដោយវាមានមុខងារប្រមូលមេរោគដែលមាននៅតាមផ្លូវដង្ហើម។

Bael-fruit-ice-tea-3

អត្ថបទនេះមានប្រភពដកស្រង់ចេញពីទំព័រ ថ្នាំខ្មែរ ឱសថបុរាណសញ្ញាប្រទាលមហាជម្ពូ

Comments Off on អត្ថប្រយោជន៍ពិតៗដែលយើងនឹងទទួលបានពីការទទួលទានផ្លែព្នៅ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន