MENU

អាហារទាំង ១០ ដែលអាចកាត់បន្ថយជាតិនីកូទីន ដែលមាននៅក្នុងបារី ចេញពីខ្លួនរបស់អ្នកបាន

នីកូទីន (Nicotine) គឺជាសារធាតុគីមីម្យ៉ាង ដែលមាននៅក្នុងបារី ហើយវាជាសារធាតុដែលមានជាតិញៀនខ្លាំង ដែលជាមូលហេតុធ្វើឲ្យមានការពិបាកយ៉ាងខ្លាំងក្នុងការផ្ដាច់បារី ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏នៅតែមានមនុស្សជាច្រើនសម្រេចចិត្តជក់វាដដែល ហើយវាត្រូវបានគេជក់ទូទាំងពិភពលោកអស់រយៈពេលរាប់រយឆ្នាំមកហើយ។ ជាតិនីកូទីន គឺជាធាតុដែលរាំងស្ទះមិនឲ្យសរសៃប្រសាទ និងកោសិកាសាច់ដុំ មានដំណើរការបានត្រឹមត្រូវល្អ។ ដើម tobacco គឺជាដើមដែលគេយកទៅធ្វើបារី ហើយវាមានផ្ទុកជាតិនីកូទីន ដែលអាចធ្វើឲ្យបេះដូងអ្នកលោតញាប់ សំពាធឈាមឡើងខ្ពស់ និងអាចបង្កើនហានិភ័យធ្វើឲ្យអ្នកឆាប់មានជម្ងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

Quit-Smoking

ទោះបីជាមានការហាមឃាត់មិនឲ្យជក់បារី ឬការបង្ហាញពីផលប៉ះពាល់របស់បារីនៅលើកញ្ចប់បារី ក៏ដូចជាការបង្ហាញពីផលវិបត្តិនៃជាតិនីកូទីនបានមកពីការជក់បារីដោយអ្នកវិទ្យាសាស្រ្តយ៉ាងណាក៏ដោយ ក៏មនុស្សភាគច្រើននៅតែជ្រើសរើសជក់វាដដែល។ តាមការពិតទៅ អ្នកអាចទំពារដើម tobacco ផ្ទាល់បាន ដែលវាមានផលប៉ះពាល់តិចជាងការជក់វា តែវានៅតែមានផ្ទុកនូវជាតិនីកូទីនដដែល។ ហើយបើអ្នកកំពុងតែញៀនបារី គឺបានន័យថា មានជាតិនីកូទីនជាច្រើននៅក្នុងខ្លួនរបស់អ្នក ហើយអ្នកអាចកាត់បន្ថយវាបានដោយពិសារអាហារមួយចំនួនដែលអ្នកអាចរកទិញបាននៅទីផ្សារសព្វថ្ងៃ។ នៅក្នុងអត្ថបទនេះផ្ទាល់ ខ្ញុំនឹងរៀបរាប់ពីអាហារ ឬបន្លែផ្លែឈើ 10 មុខដែលអ្នកអាចពិសារដើម្បីលាងសម្អាតជាតិ នីកូទីន (Nicotine) ចេញពីខ្លួនរបស់អ្នកបាន។

 

1. ផ្កាខាត់ណាខៀវ (Broccoli)

Broccoli

 

ផ្កាខាត់ណាខៀវ ឬ Broccoli មានផ្ទុកនូវវីតាមីន B5 និងវីតាមីន C ជាច្រើន ហើយវីតាមីន B គឺជាវីតាមីនដែលមានតួនាទីគ្រប់គ្រងនិងតាមដានប្រព័ន្ធដំណើរការសំខាន់ៗជាច្រើននៅក្នុងខ្លួនរបស់យើង។ បើខ្លួនរបស់អ្នកខ្វះជាតិវីតាមីន នោះប្រព័ន្ធរំញ៉ោចរបស់អ្នកនឹងមិនមានដំណើរការល្អនោះទេ។ ទទួលទានផ្កាខាត់ណាខៀវអាចបង្កើននូវកម្រិតវីតាមីន C នៅក្នុងខ្លួនរបស់អ្នក និងអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នកមានដំណើរការល្អ ហើយវាក៏ជួយការពារសួតរបស់អ្នកពីជាតិពុលជាច្រើនផងដែរ ព្រោះផ្កាខាត់ណាខៀវ ឬ broccoli នេះមានផ្ទុកនូវហ្សែន NRF2 ដែលអាចជួយការពារកោសិកាសួតរបស់អ្នកពីការវាយប្រហារផ្សេងរបស់វីរុស ឬខ្យល់មិនបរិសុទ្ធ។

 

2. ផ្លែក្រូច

Ambersweet_oranges

 

ផ្លែក្រូចគឺផ្លែឈើមួយដែលសម្បូរទៅដោយវីតាមីន C ហើយយើងក៏ដឹងហើយថាជាតិ នីកូទីន នៅក្នុងបារីធ្វើឲ្យអ្នកមានអារម្មណ៍ស្មុគ្រស្មាញ និងធ្វើឲ្យកម្រិតវីតាមីន C ក្នុងខ្លួនរបស់អ្នកថយចុះ ដូច្នេះហើយបើអ្នកទទួលទានផ្លែក្រូច នោះវានឹងបង្កើនកម្រិតវីតាមីន C នៅក្នុងខ្លួនរបស់អ្នកឡើងវិញ ហើយបន្ថែមពីនេះវាក៏អាចជួយកាត់បន្ថយភាពស្មុគ្រស្មាញ និងការថប់អារម្មណ៍ដែលបណ្ដាលមកពីការអត់បារីមិនបានផងដែរ។

 

3. ស្ពៃស្ពីននីច (Spinach)

Spinach_leaves

 

បន្លែស្ពីននីច ឬ spinach មានផ្ទុកនូវអាស៊ីតហ្វូលិក (folic acids) និងវីតាមីន B9 ដែលអាចកាត់បន្ថយជាតិនីកូទីនចេញពីខ្លួនរបស់អ្នកបាន។ ជាតិនីកូទីនគឺជាធាតុដែលរំខានដល់ការគេងរបស់អ្នក ហើយអ្នកជក់បារីភាគច្រើនតែងតែមានជម្ងឺគេងមិនលក់ដោយសារតែពួកគេមានផ្ទុកនូវជាតិនីកូទីននៅក្នុងខ្លួនច្រើនពេក។ បើសិនជាអ្នកចង់ធ្វើការផ្ដាច់បារី នោះវាពិតជាសំខាន់ណាស់ដែលអ្នកគួរទទួលទានថ្នាំដែលមានអាស៊ីតហ្វូលិក ពីព្រោះវាមានតួនាទីសំខាន់ក្នុងការធ្វើឲ្យសុខភាពផ្លូវចិត្ត និងអារម្មណ៍របស់អ្នកមានសភាពល្អប្រសើរ។

 

4. ខ្ញី (Ginger) 

Ginger-cross-section

 

ខ្ញីអាចជួយអ្នកកំចាត់ និងលុបបំបាត់អាការៈ ឬរោគសញ្ញាជាច្រើនដែលបណ្ដាលមកពីការជក់បារី និងជាតិនីកូទីន។ ដើម្បីឲ្យវាកាន់តែមានប្រសិទ្ធិភាពខ្លាំងនោះ អ្នកគួរតែទទួលទានខ្ញីស្រស់ដើម្បីកាត់បន្ថយការឃ្លានជាតីនីកូទីន ធ្វើឲ្យអ្នកស្រកទម្ងន់ ហើយនិងកាត់បន្ថយជាតិពុលក្នុងសរសៃឈាមរបស់អ្នកដែលបណ្ដាលមកពីជាតិនីកូទីន។ ផ្លូវដែលល្អបំផុតដើម្បីលាងសម្អាតជាតិនីកូទីនចេញពីខ្លួនរបស់អ្នកគឺបញ្ឈប់ការជក់បារី ហើយមើមខ្ញីអាចជួយឲ្យអ្នកផ្ដាច់វាបាន។

 

5. ផ្លែក្រេនប៊ែរី (Cranberries)

Cranberries1

 

ជាតិអាស៊ីតដែលមាននៅក្នុងផ្លែក្រេនប៊ែរី (Cranberries) ជួយលាងសម្អាតជាតិនីកូទីនចេញពីសរសៃឈាមរបស់អ្នកលឿនជាងប្រព័ន្ធលាងសម្អាតឈាមក្នុងខ្លួនរបស់អ្នកទៅទៀត។ នីកូទីនបង្កើនកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកដូចជាផ្លែក្រេនប៊ែរីដែរ ដូច្នេះទទួលទានផ្លែក្រេនប៊ែរីជំនួសឲ្យការជក់បារីអាចជួយអ្នកបំបាត់ការឃ្លានបារីនៅពេលដែលអ្នកកំពុងផ្ដាច់ជាតិនីកូទីន។

 

6. ក្រូចឆ្មារ

Lemon

 

ក្រូចឆ្មារគឺជាជម្រើសមួយដ៏ល្អ ដែលអ្នកអាចជ្រើសរើសបានដើម្បីកំចាត់ជាតិនីកូទីនចេញពីខ្លួនរបស់អ្នក។ បើសិនជាអ្នកជក់បារី ជាតិនីកូទីននឹងស្ថិតនៅក្នុងខ្លួនរបស់អ្នករហូតដល់ទៅ ៣ ថ្ងៃ ហើយធ្វើឲ្យមានផលប៉ះពាល់ដល់កោសិកាស្បែក និងរន្ធញើសរបស់អ្នក។ ដូច្នេះអ្នកគួរទទួលទានក្រូចឆ្មារ ដើម្បីជំរុញប្រព័ន្ធភាពសាំុ និងសុខភាពស្បែករបស់អ្នកឲ្យកាន់តែប្រសើរឡើង។ អាស៊ីតស៊ីត្រិក (citric acid) និងវីតាមីន C ដែលមាននៅក្នុងក្រូចឆ្មារនឹងធ្វើការប្រឆាំងជាមួយនឹងអាការៈ ឬរោគសញ្ញានៃជាតិនីកូទីន និងការជក់បារី។

 

7. ផ្លែការ៉ុត

Carrots

 

នៅពេលដែលអ្នកជក់បារី វីតាមីន A និង វីតាមីន C ដែលមាននៅក្នុងខ្លួនរបស់អ្នកនឹងត្រូវបានកាត់បន្ថយជាច្រើនដងក្នុងមួយថ្ងៃ ដែលមានការប៉ះពាល់ដល់កោសិកាប្រសាទ ប្រព័ន្ធចលនាឈាមរត់ និងដំណើរការរបស់ខួរក្បាលរបស់អ្នកយ៉ាងខ្លាំង។ ដូច្នេះអ្នកអាចជំរុញការការពារខ្លួនប្រាណរបស់អ្នកដោយគ្រាន់តែទទួលទានការ៉ុតជាប្រចាំ ដើម្បីបង្កើននូវកម្រិតវីតាមីន A, C, និង វីតាមីន K ហើយធ្វើឲ្យប្រព័ន្ធការពារខ្លួនរបស់អ្នកកាន់តែមានភាពរឹងមាំ។

 

8. ផ្លែកន្ទឹម

Afghan_pomegranates

 

ការជក់បារី ធ្វើឲ្យបេះដូងអ្នកលោតញាប់ សំពាធឈាមឡើងខ្ពស់ និងធ្វើឲ្យកម្រិតអុកស៊ីសែននៅក្នុងសរសៃឈាមរ​បស់អ្នកថយចុះ។ ក៏ប៉ុន្តែអ្នកអាចទប់ស្កាត់វាបានដោយគ្រាន់តែទទួលទានផ្លែកន្ទឹម ព្រោះវាអាចធ្វើឲ្យប្រព័ន្ធចលនាឈាមរបស់អ្នកកាន់តែល្អប្រសើរជាងមុន និងអាចជួយជំរុញឲ្យខ្លួនរបស់អ្នកបង្កើតនូវកោសិការឈាមក្រហមបានច្រើនផងដែរ។

 

9. គស្រូវសាលី (Wheat germ)

Wheat_close-up

 

ការជក់បារីធ្វើឲ្យសរសៃឈាមរបស់អ្នកមានភាពស្វិត ដូច្នេះព្យាយាមទទួលទានគស្រូវសាលី (wheat germ) ដែលមាននៅក្នុងគ្រាប់ធុញ្ញជាតិ ដើម្បីទទួលបានវីតាមីន E គ្រប់គ្រាន់សម្រាប់ធ្វើឲ្យភាពយាររបស់ប្រព័ន្ធសរសៃឈាមរបស់អ្នកឲ្យកាន់តែប្រសើរឡើង។ បន្ថែមពីនេះ គស្រូវសាលី (wheat germ) ក៏អាចកាត់បន្ថយហានិភ័យដែលបណ្ដាលឲ្យអ្នកមានជម្ងឺគាំងបេះដូងនៅពេលដែលអ្នកចាស់ទៅបានផងដែរ។

 

10. ស្ពៃក្ដោបអង្កាញ់ (Kale)

Kale

 

ស្ពៃក្ដោបអង្កាញ់ (Kale) គឺជាប្រភេទបន្លែបៃតង cruciferous ហើយបើអ្នកញាំុវាកាន់តែច្រើន អ្នកនឹងមិនងាយមានជម្ងឺមហារីកនោះទេ។ ស្ពៃក្ដោបអង្កាញ់ គឺជាប្រភពធម្មជាតិរបស់ isothiocyanates និង សារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ ដែលអាចជួយកាត់បន្ថយជាតិនីកូទីនដែលមាននៅក្នុងខ្លួនរបស់អ្នកជាយូរមកហើយ។

 

 

Comments Off on អាហារទាំង ១០ ដែលអាចកាត់បន្ថយជាតិនីកូទីន ដែលមាននៅក្នុងបារី ចេញពីខ្លួនរបស់អ្នកបាន សុខភាព

Comments are closed.

យោបល់របស់អ្នកអាន