MENU

iPhone 5SE នឹងប្រើប្រាស់បន្ទះឈីប A9 រីឯ iPad Air 3 បំពាក់ដោយបន្ទះឈីប A9X

ឥឡូវនេះយើងមានពេលតិចជាងមួយខែនៅឆ្ងាយពីសេចក្តីប្រកាសទូរស័ព្ទ iPhone 5SE អេក្រង់ 4 អ៊ីញនិង iPad Air 3 ស៊េរីថ្មី ដូច្នេះវាជាពេលដែលពាក្យចចាមអារាមដែលគេនិយាយតៗគ្នាហើយចាប់ផ្តើមបែកធ្លាយយ៉ាង់សុះសាយ។ របាយការណ៍លើកដំបូងនៅលើតារាងដែលមើលទៅដូចជាបានបន្សល់ទុកនៅពត៌មានដែលទាក់ទងនឹង processor ហើយត្រូវបានរកឃើញនៅក្នុងឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Apple ។

 

Apple-A9-mockup-001

ខាងលើនេះជា A9 chip

 

របាយការណ៍នេះគឺជាដំណឹងល្អសម្រាប់អ្នកទាំងអស់គ្នាកំពុងតែស្វែងរកទូរស័ព្ទដៃដែលតូចតែមានគុណភាពល្អហើយកំលាំងខ្លាំងក្លានោះគឺទូរស័ព្ទ iPhone 5SE ព្រោះវាត្រូវបានគេស្គាល់ថាជាទូរស័ព្ទ iPhone អេក្រង់ 4 អ៊ីញស៊េរីថ្មីហើយវានឹងរួមបញ្ចូលនូវបច្ចេកវិទ្យាឈីប 64-bit ARM Apple A9 SoC ផងដែរ ដែលនៅពេលបច្ចុប្បន្នបច្ចេកវិទ្យានេះត្រូវបានប្រើនៅក្នុងទូរស័ព្ទ iPhone 6S និង 6S Plus ។ បើតាមមតិទូទៅនិយាយថាបន្ទះឈីប A9 នេះគឺជា processor ដែលមានល្បឿនលឿនខ្លាំងណាស់ដូច្នេះទូរស័ព្ទ iPhone 5SE នឹងមិនដំណើរការយឺតឡើយ។ ទូរស័ព្ទ iPhone 5SE នឹងមិនទទួលបានអ្វីៗដែលមានដូចទូរស័ព្ទ iPhone 6S មានទាំងអស់នោះទេ។ វាត្រូវបានគេរំពឹងថានឹង មានបន្ទះឈីប NFC សំរាប់ Apple Pay ហើយក៏ដូចជា Live Photo ផងដែរ ប៉ុន្តែនឹងមិនមានបច្ចេកវិទ្យា 3D Touch នោះទេ។

 

image-71926--117316

ខាងលើនេះជា A9X chip

 

iPad Air 3 ក៏ត្រូវបានគេរំពឹងទុកផងដែរថានឹងក្លាយជាឧបករណ៍ដ៏គួរឱ្យចាប់អារម្មណ៍ បំផុតនៅក្នុងវិស្ស័យបច្ចេកវិទ្យាដែលត្រូវបានរំពឹងទុក។ របាយការណ៍ដដែលបានអះអាងថា iPad Air 3 នឹងរួមបញ្ចូល A9X SoC ដែលបច្ចុប្បន្នគឺមានតែមួយគត់នៅក្នុង iPad Pro អេក្រង់ 12,9 អ៊ីញ។ ពាក្យចចាមអារ៉ាមកាលពីលើកមុនបានអះអាងថា iPad Air 3 ក៏ត្រូវបានបំពាក់មកជាមួយនូវ Apple Pencil និង មានអេក្រង់កំរឹត 4K ផងដែរ ប៉ុន្តែវាក៏មិនត្រូវបានគេរំពឹងថានឹងមានបច្ចេកវិទ្យា 3D Touch នោះឡើយ។

Comments Off on iPhone 5SE នឹងប្រើប្រាស់បន្ទះឈីប A9 រីឯ iPad Air 3 បំពាក់ដោយបន្ទះឈីប A9X បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន