MENU

iPhone 7 បង្ហាញពីការរួមបញ្ចូលនូវការបំពាក់តួរដែលធ្វើពីសេរ៉ាមិច អេក្រង់ប្រភេទ Super AMOLED និង បច្ចេកវិទ្យាមិនជ្រាបទឹក

ការបង្ហាញការធ្វើឡើងវិញនៃទូរស័ព្ទ iPhone ជំនាន់ក្រោយនេះបានបង្ហាញនូវចំនួននៃលក្ខណៈពិសេសថ្មីៗជាច្រើន និងសម្ភារៈដែលត្រូវបានគេអះអាងថានឹងត្រូវបានបំពាក់ជាមួយម៉ូដែលថ្មីៗជំនាន់ក្រោយរបស់ iPhone ។ ទូរស័ព្ទ iPhone ជំនាន់ក្រោយត្រូវបានគ្រោងផ្លាស់ប្តូរការរចនាម៉ូដទៅតាមគម្រោង បន្ទាប់ពី iPhone 6 ម៉ូដែល S ក្នុងឆ្នាំ 2015។

ក្នុងចំណោមការការវិវត្ត និង ការផ្លាស់ប្តូរបច្ចេកវិទ្យានៅក្នុងគម្រោងរបស់ iPhone គឺមានការផ្លាស់ប្តូរបច្ចេកវិទ្យាទៅប្រើប្រាស់បន្ទះអេក្រង់ Super AMOLED ផងដែរ។ ប្រសិនបើរឿងនេះជាការពិតមែននោះ វានឹងក្លាយទៅជារឿងមួយដ៏ភ្ញាក់ផ្អើលសំរាប់យើងទាំងអស់គ្នា ពីព្រោះក​ន្លងមក Apple បានប្រាប់ថាពួកគេគ្មានគម្រោងនឹងផ្លាស់ប្តូរបច្ចេកវិទ្យាទៅ Super AMOLED ក្នុងឆ្នាំនេះនោះទេ តែវាអាចនឹងកើតមានឡើងនៅដើមឆ្នាំ 2018 ខាងមុខ។

សំរាប់ការផ្លាស់ប្តូរផ្សេងទៀតមានដូចជាការដាក់ឲ្យប្រើប្រាស់ឡើងវិញនូវប្រភេទសំបកតួរដែលធ្វើពីសេរ៉ាមិច និង ការបំបាត់ចោលនូវអង់តែនដែលមាននៅខាងក្រោយស្មាតហ្វូននេះ។ ម៉្យាងវិញទៀតតាមរយៈការបង្ហាញនេះក៏បានប្រាប់ផងដែរថានឹងមានការលុបបំបាត់ចោលនូវរន្ធកាស 3.5mm ចេញ បូករួមជាមួយនឹងការបង្កើនល្បឿននៃ Touch ID ផងដែរ។ ការផ្លាស់ប្តូរផ្សេងទៀតនឹងត្រូវបានគេឃើញ ក្នុង 3D Touch ហើយស្មាតហ្វូននេះនឹងមានភ្ជាប់មកជាមួយនឹង ស៊ុមដែកថ្មីមួយផងដែរ។

ប៉ុន្តែសំរាប់បច្ចេកវិទ្យារបស់កាមេរ៉ាក្រោយវិញគឺនៅតែរក្សារទំហំ 12MP ដដែល និង ជាមួយនឹងការសាកថាមពលបានលឿនជាងមុន។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺជាការបំពាក់នូវបច្ចេកវិទ្យាការពារមិនឲ្យជ្រាបទឹកដំបូងបំផុតរបស់ទូរស័ព្ទ iPhone ត្រូវបានយកមកប្រើប្រាស់ជាផ្លូវការ។

 

ip7

ការផ្លាស់ប្តូរទាំង 7 របស់ iPhone 7

 

ជាចុងក្រោយយើងទាំងអស់គ្នាគួរតែចាត់ទុកថា ការបង្ហាញទាំងអស់នេះត្រូវបានផលិតឡើងដើម្បីបង្ហាញពីលក្ខណៈពិសេសទាំងអស់នៃពាក្យចចាមអារ៉ាមដែលយើងបានរៀបរាប់​តែប៉ុណ្ណោះ។ ដូចនេះអ្នកទាំងអស់គ្នាមិនគួររំពឹងទុកពេកទៅលើរូបភាពដែលអមជាមួយអត្ថបទនេះទេ ព្រោះយើងនៅសល់ពេលប្រាំពីរខែទៀត ទើបដល់ពេលចាប់ផ្តើមនៃការបង្ហាញរបស់ទូរស័ព្ទនេះ។

Comments Off on iPhone 7 បង្ហាញពីការរួមបញ្ចូលនូវការបំពាក់តួរដែលធ្វើពីសេរ៉ាមិច អេក្រង់ប្រភេទ Super AMOLED និង បច្ចេកវិទ្យាមិនជ្រាបទឹក បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន