MENU

វិធីសាស្ត្រក្នុងការបែងចែករវាងសំភារៈដែលធ្វើអំពីស្បែកសុទ្ធ និង ស្បែកក្លែងក្លាយ

ស្បែកសត្វគឺជាវត្ថុធាតុម៉្យាងដែលត្រូវបានអ្នករចនាម៉ូដកាប៉ូប ខ្សែក្រវ៉ាត់ និង សំភារៈជាច្រើនទៀតយកទៅប្រើប្រាស់ក្នុងផលិតកម្មរបស់ពួកគេ។ សំភារៈដែលផលិតពីស្បែកសុទ្ធគឺមានលក្ខណៈពិសេសជាងសំភារៈដែលមានរូបរាងដូចគ្នាប៉ុន្តែផលិតពីជ័រ ឬ ក្រណាត់ ដោយសាររាល់សំភារៈដែលផលិតពីស្បែកសុទ្ធគឺមានរូបរាងស្អាត ថ្លៃថ្នូរ គុណភាពល្អ និង ប្រើប្រាស់ធន់ជាងសំភារៈដែលធ្វើពីជ័រ ឬ ក្រណាត់។ នាពេលបច្ចុប្បន្ននេះមានសំភារៈដែលធ្វើពីជ័រ និង ស្បែកក្លែងក្លាយជាច្រើនកំពុងដាក់លក់នៅលើទីផ្សារក្នុងដំលៃថោក ដែលមើលទៅមានរូបរាងដូចគ្នាបេះបិទទៅនឹងសំភារៈដែលធ្វើពីស្បែកសុទ្ធ ហើយក៏មានផលិតផលក្លែងក្លាយ និង ជ័រ មួយចំនួនទៀតបានភ្ជាប់មកជាមួយនឹងស្លាក ឬ ពាក្យបញ្ជាក់ថាស្បែកសុទ្ធដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ជឿជាក់ផងដែរ។

heres-the-truth-about-genuine-leather

 

ដូចនេះដើម្បីជៀសវាងពីការចាញ់បោកបញ្ឆោត និង ភូតភរពីឈ្មួញខិលខូចទាំងនោះយើងគួរតែយល់ដឹងអំពីវិធីសាស្ត្រក្នុងការជ្រើសរើសសំភារៈដែលធ្វើអំពីស្បែកសុទ្ធ ៈ

  • យើងអាចដឹងបានតាមរយៈការស្ទាប និង ការកំណត់ក្លិន

នៅពេលដែលយើងយកដៃទៅស្ទាបនៅលើសំភារៈដែលធ្វើអំពីស្បែកពិតប្រកតនោះយើងនឹងចាប់អារម្មណ៍ថាវាមានលក្ខណៈរលង និង ទន់ល្មើយ ហើយមានអារម្មណ៍ដូចទៅនឹងស្បែករបស់យើងដែរ ប៉ុន្តែសំរាប់ស្បែកក្លែងក្លាយវិញគឺមានលក្ខណៈរឹងដូចទៅនឹងជ័រកៅស៊ូរងាប់អញ្ចឹងដែរ។ សំរាប់ការកំណត់ក្លិនវិញគឺស្បែកសុទ្ធតែងតែមានក្លឹនរាងឆ្អាបតិចៗម៉្យាង ដែលមិនមាននៅលើសំភារៈដែលធ្វើអំពីជ័រនោះទេ។ ទោះបីជាយ៉ាងដូច្នេះក្តីសំរាប់ពេលបច្ចុប្បន្នដោយសារបច្ចេកវិទ្យាទំនើបមានស្បែកក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើងឲ្យមានលក្ខណៈទន់ រលងដូចទៅនឹងស្បែកសុទ្ធផងដែរ ដូច្នេះយើងគួរតែពិនិត្យត្រង់ចំណុចដ៏ទៃទៀតផងដែរមុននឹងធ្វើការសំរេចចិត្តជ្រើសរើស។

Wallet hand and jeans

smell

 

  • យើងអាចដឹងបានតាមរយៈតំលៃ

ជាទូទៅសំភារៈដែលធ្វើអំពីស្បែកសុទ្ធគឺមានតំលៃថ្លៃ បើប្រៀបធៀបជាមួយនឹងសំភារៈដែលធ្វើពីជ័រ ឬ ក្រណាត់ ហើយតំលៃរបស់វាមិនងាយធ្លាក់ថ្លៃនោះឡើយ។ ក្នុងចំណោមស្បែកសត្វទាំងអស់ ស្បែកគោគឺមានតំលៃសមរម្យ និង គុណភាពល្អប្រសើរជាងគេ មូលហេតុដោយសារវាធន់ និង ងាយស្រួលសំរាប់ការផលិត។

1-Louis-Vuitton-Black-Epi-Twist-Lock-Flap-Bag-Cruise-2015-2

  • ស្នាមជ្រួញរបស់សំភារៈស្បែក

យើងអាចដឹងថាសំភារៈនោះគឺស្បែកសុទ្ធ ឬ ក៏អត់់តាមរយៈការសង្កត់ទៅលើស្បែកនោះ។ សំរាប់ស្បែកពិតៗវានឹងមានលក្ខណៈជ្រួញដូចនៅពេលដែលយើងធ្វើការទាញ ឬ សង្កត់ទៅលើស្បែករបស់យើងដែរ ចំណែកឯស្បែកក្លែងក្លាយ ឬ ជ័រវិញគឺវាមិនងាយទទួលរងសំពាធ ឬ ផ្លាស់ប្តូរទំរង់របស់វាបន្ទាប់ពីយើងធ្វើការសង្កត់ ឬ ទាញវានោះទេ។

ស្បែកពិត

faux-leather-wrinkle-test

ស្បែកក្លែងក្លាយ

  • ធ្វើការសាកល្បងជាមួយនឹងភ្លើង

ឥឡូវនេះប្រសិនបើអ្នកមានភ្លើង ឬ ដែកកេសនៅក្នុងដៃ អ្នកអាចសាកល្បងអុចសំភារៈដែលអ្នកគិតថាជាស្បែកបាន ការប្រើប្រាស់ភ្លើងគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីឲ្យដឹងអំពីស្បែកពិត ឬ ក្លែងក្លាយនេះ។ សំរាប់សំភារៈដែលផលិតពីស្បែកសុទ្ធគឺមិនឆេះនោះឡើយ ប៉ុន្តែវាអាចនឹងជាប់ស្នាមខ្មៅបន្តិចបន្តួចតែប៉ុណ្ណោះ ហើយក្រោយមកវានឹងត្រឡប់មកសភាពដើមដោយខ្លួនឯង។ សំរាប់សំភារៈដែលធ្វើពីជ័រវិញវានឹងមានក្លឹនឈ្ងាម និង មានហុយផ្សែងចេញមកហើយពេលខ្លះវាក៏អាចឆាបឆេះផងដែរ។

tyler-shields-burning-louis-vuitton

 

ខាងក្រោមគឺជាវិដេអូអំពីវិធីសាស្ត្រក្នុងការបែងចែករវាងសំភារៈដែលធ្វើអំពីស្បែកសុទ្ធ និង ស្បែកក្លែងក្លាយ ៈ

 

 

Comments Off on វិធីសាស្ត្រក្នុងការបែងចែករវាងសំភារៈដែលធ្វើអំពីស្បែកសុទ្ធ និង ស្បែកក្លែងក្លាយ សង្គម

Comments are closed.

យោបល់របស់អ្នកអាន