MENU

Japan Display បញ្ជាក់ពីការបង្ហាញ បច្ចេកវិទ្យាមិនជ្រាបទឹក សំរាប់ទូរស័ព្ទ iPhone 7

Japan Display Inc. ជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនផលិតអេក្រង់ដែលបានធ្វើការផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនផលិតស្មាតហ្វូនធំៗដូចជាក្រុមហ៊ុន Apple ជាដើម ម្យ៉ាងវិញទៀតក្រុមហ៊ុននេះទើបតែបានដាក់បង្ហាញអេក្រង់ប្រភេទ Pixel-Eyes LCD ជំនាន់ក្រោយរបស់ខ្លួនហើយ version ក្រោយនៃ Pixel Eyes នឹងមានកំរាស់ស្តើងជាងមុន ត្រឹមតែ 0.5mm ប៉ុណ្ណោះដែលធ្លាក់ចុះពី 0.8mm ហើយត្រូវបានរកឃើញនៅលើអេក្រង់ជំនាន់ដំបូងបង្អស់។

 

iphoneinwater

 

លើសពីនេះទៀត Display នៅលើ version ថ្មីនេះឥឡូវ អាចទទួលស្គាល់ការបញ្ចូលប៊ិច stylus រឹតតែស្តើងត្រឹមតែ 1mm នៅក្នុងទំហំរបស់វា។ Pixel Eyes ជំនាន់មុន អាចទទួលស្គាល់ការបញ្ចូលមិន ស្តើងជាង 2mm ទេហើយធ្វើអោយ senitivity កាន់តែប្រសើរឡើង។សិល្បករ អាចគូរ ជាមួយនិងភាពលម្អិតកាន់តែច្បាស់ នៅលើ Display នេះចំនែកលក្ខណៈពិសេសថ្មីមួយទៀតរបស់ Pixel Eyes គឺ  អនុញ្ញាតឱ្យអេក្រង់ នៅដំណើរការសូម្បីតែនៅពេល អ្នកប្រើមានដៃ និងម្រាមដៃសើមក៏ដោយ។

 

ខណៈពេលដែលមាន ការពិភាក្សា អំពីអេក្រង់ AMOLED សម្រាប់ទូរស័ព្ទ iPhone ហើយវានឹងមិនកើតឡើងនៅឆ្នាំនេះទេនោះ មានន័យថា Japan Display អាចនឹងធ្វើការដឹកជញ្ជូនអេក្រង់ Pixel Eyes ជំនាន់ទីពីរឱ្យក្រុមហ៊ុន Apple សម្រាប់ ទូរស័ព្ទ iPhone 7 ។

 

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺដំណឹងនេះ គ្រាន់តែអាចបញ្ជាក់ថាទូរស័ព្ទ iPhone 7 នេះនឹងបំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក។ វាគឺជារឿងមួយដើម្បីផលិត ស្មាតហ្វូន ដែលអាចការពារបានពី ការកំពប់ទឹកលើ ត្រូវភ្លៀងនិង សូម្បីតែការលិចឬធ្លាក់ក្នុងទឹក។ ប៉ុន្តែទូរស័ព្ទមិនជ្រាបទឹកនេះ គឺមិនមានប្រយោជន៍ 100% ទេលុះត្រាតែ  អេក្រង់នេះនៅតែអាចស្គាល់ដាន ម្រាមដៃសើម។

Comments Off on Japan Display បញ្ជាក់ពីការបង្ហាញ បច្ចេកវិទ្យាមិនជ្រាបទឹក សំរាប់ទូរស័ព្ទ iPhone 7 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន