ការបំបៅកូន គឺជាការសំរេចចិត្តមួយដ៏ធំសំរាប់ម្តាយដែលទើបតែមានទារកថ្មីៗ តើអ្នកត្រូវបំបៅកូនរបស់អ្នកដោយ ទឹកដោះអ្នកផ្ទាល់ ឬ ដោយម្សៅទឹកដោះគោ ដែលគេផលិតឡើង។ សំរាប់អ្នកខ្លះ គេមើលទៅដូចជាមិនសូវចូលចិត្តការបំបៅដោះកូនតាមសាធារណៈ វាមើលទៅដូចមិនទំនង ប៉ុន្តែសំរាប់នារីម្នាក់ៗ សំរាប់កូនដ៏គួរអោយស្រលាញ់របស់គេ គេសុខចិត្តធ្វើបែបយ៉ាង (ដូចនេះអ្នកកុំភ្លេចគុណម្តាយអោយសោះ)។ ចូលមកវិញ នៅក្នុងអត្ថបទនេះ នឹងរៀបរាប់អំពី គុណវិបត្ត និង គុណសម្បត្តិ មួយចំនួនសំរាប់អ្នកយកទៅគិតពិចារណា។
ការបំបៅកូនដោយទឹកដោះម្តាយផ្ទាល់
គុណសម្បត្តិនៃបំបៅកូនដោយទឹកដោះម្តាយផ្ទាល់
- ចំពោះម្តាយ
- លឿន មិនបាច់ចំណាយពេលយូរសំរាប់រៀបចំ និង មានសីតុណ្ហភាពសមស្រប
- តាមការស្រាវជ្រាវ គេបាននិយាយថា វាអាចជួយអោយ ស្បូនរបស់ស្ត្រី ល្អឡើងវិញ និង ជួយកុំអោយមានការហូរឈាមក្រោយពីសំរាល
- កាត់បន្ថយជំងឺមហារីកសុដន់ និង មហារីកអូវ៉ែ, ការពុកឆ្អឹង និង ការបាក់ឆ្អឹង
- ចំពោះទារក
- កាត់បន្ថយការឆ្លងមេរោគ
- ជួយការពារក្មេងពីអាឡែហ្សីផ្សេងៗ
- ទឹកដោះម្តាយ ទារករបស់អ្នកមានការស្រួលចំពោះការកិនអាហារ ជួយសំរួលដល់ក្រពះគេនៅពេលធំឡើង
គុណវិបត្តិនៃបំបៅកូនដោយទឹកដោះម្តាយផ្ទាល់
- អ្នកម្តាយត្រូវមានភារៈកិច្ចបំបៅកូនអោយជាប់ជានិច្ច។ គ្មានពេលវេលាសំរាប់ ទៅធ្វើការ ហាត់ប្រាណ ឬ ទៅធ្វើអ្វីមួយដែលគេចង់ធ្វើ
- អ្នកម្តាយត្រូវងើបពេលយប់ដើម្បីបំបៅកូន ធ្វើអោយម្តាយមិនសូវបានសំរាកច្រើន
- ការបំបៅកូនញឹកជាងម្សៅទឹកដោះគោកូនក្មេង ព្រោះវាស្រួលរំលាយជាង
- ត្រូវការថាមពលច្រើន
- ពិបាកនឹងវាស់នូវទឹកដោះដែលកូនបានបៅ
- ម្តាយត្រូវតែប្រុងប្រយ័ត្នជានិច្ច ចំពោះការពិសារ អាហារ និង ថ្មាំនាៗ
- ម្តាយមានអារម្មណ៍ឈឺ
ការបំបៅកូនដោយទឹកដោះខ្លួនឯងផ្ទាល់ ជាកាដូមួយដែលល្អសំរាប់កូនៗ ដែលជាទីស្រលាញ់របស់ខ្លួន។ វាមាននូវផលវិបាកមែន ប៉ុន្តែគុណសម្បត្តិរបស់វា អាចជួយអ្នកច្រើនជាងដែលវាបំផ្លាញអ្នក ហើយវាក៏អាចជាបទពិសោធន៍មួយដ៏ល្អសំរាប់ស្ត្រីផងដែរ។