MENU

វិធីផ្សេងៗដែលអាចជួយអ្នកអោយឆាប់មានគភ៌

ចំពោះអ្នកដែលទើបតែការថ្មីថ្មោង តែងតែចង់បានបុត្រាបុត្រីសំរាប់ខ្លួន ឬ សំរាប់អោយឪពុកម្តាយ សប្បាយចិត្តដោយខ្លួនបានចៅពរនឹង គេ តែមានគូរខ្លះទោះជាចង់បានយ៉ាងម៉េចក៏នៅតែមិនបាន ដោយសារតែអ្វី តើអ្នកត្រូវមានវិធីអ្វីខ្លះ ដែលអាចជួយអោយអ្នកឆាប់មានគភ៌ ដោយមិនបាច់ចាំយូរ? ពួកយើងនឹងបកស្រាយវិធីទាំងនេះនៅក្នុងអត្ថបទនេះ។

image001

១.ថ្ងៃខែរបស់អ្នក(ខាងស្រី)

ថ្ងៃខែក្នុងអត្ថបទនេះមិនមែនមានន័យ អំពីកើតកូនត្រូវរើសថ្ងៃខែទេ គឺនិយាយអំពីរដូវរបស់ខាងប្រពន្ធ។ វាមានសារៈប្រយោជន៍ណាស់ ព្រោះវាអាចអោយយើងដឹងថា​ អូវុលរបស់មនុស្សស្រី ត្រៀមអោយ ស្ពែមរបស់បុរសទៅបង្ករបង្កើតផលជាកូនហើយឬនៅ។ អ្នកអាចដឹងថ្ងៃសំរាប់អ្នកទាំងពីរផ្សំដំនេកដោយរាប់។ ដើម្បីងាយស្រួល គិតយកថ្ងៃដែលអ្នកធ្លាក់រដូវ ជាថ្ងៃដំបូង ហើយ9ថ្ងៃក្រោយ អ្នកទាំងពីរអាចគេងជាមួយគ្នាបានរហូត​ ដល់អ្នកទាំងពីរទទួលបានលទ្ធផល 2 ឆ្នូត។ អ្នកអាច ទាញយកApp ពីក្នុង App store ឬ Google play​ បាន។ ចំពោះអ្នកប្រើប្រាសថ្នាំពន្យាកំនើត គឺត្រូវចាំមួយរយៈ ព្រោះបើឈប់ភ្លាម យកភ្លាមអាចប៉ះពាល់ដល់កូន។

131107_pregprep_chart2

២.ក្បាច់ផ្សេងៗសំរាប់រឿងលើគ្រែ

ការពិតទៅ ទោះជាក្បាច់អ្វីក៏ដោយសំរាប់អ្នក អាចធ្វើអោយមានគភ៌គ្រប់។ តាមដែលអ្នកនិយាយតៗគ្នាថាក្បាច់នេះអាចធ្វើអោយមានកូនលឿន អ្វីៗផ្សេងទៀត វាគ្រាន់តែជាការនិយាយតគ្នា។ ការពិតទៅបើបកស្រាយតាមអ្វីដែលជាវិទ្យាសាស្ត្រ គឺ នៅពេលដែលអ្នករួមភេទអ្នកអាចធ្វើអ្វីបានតាមចិត្ត ប៉ុន្តែនៅពេលដែលខាងប្រុសបញ្ចេញស្ពែមចូលក្នុងយោនីស្រីហើយ ខាងស្រីត្រូវតែក្នុងសភាពដេក​មួយសន្ទុះ (ប្រហែល10 ទៅ 15នាទី) ដើម្បីអោយស្ពែមអាចជ្រាតចូលទៅដល់ក្នុង​ ស្បូន និង ទៅដល់ដៃស្បូនដើម្បីទៅរកគូររបស់វាបាន។ បើអ្នកឈរ​ ឬ អង្គុយ ទំនាញផែនដី ទឹកស្ពែមនឹងហៀរចុះមកវិញ ដូច្នេះ ការធ្វើអោយមានកូនគឺពិបាក។

which-position-is-best-to-get-pregnant-4-638 which-position-is-best-to-get-pregnant-5-638

៣.អ្វីដែលនៅជុំវិញខ្លួន

របស់ដែលនៅជុំវិញខ្លួនយើងសព្វថ្ងៃអាចជាកត្តាមួយ នៃការអត់កូន ដូចជា៖

  • កុំព្យូទ័រ : សូមកុំដាក់កុំព្យូទ័រនៅលើភ្លៅសំរាប់បុរស ព្រោះវាអាចកំទេចស្ពែមរបស់លោកអ្នកបាន។
  • ទូរស័ព្ទ : បើអាចអ្នកអាចយកទៅដាក់ហោប៉ៅអាវ
  • បារី
  • ខោក្នុងរឹបពេក
  • ម្ហូបអាហារសណ្តែក

បើជៀសបានសូមជៀស។

៤. ការស្ត្រេស

កុំភ័យព្រួយ នៅពេលដែលកំពុងចង់បានកូន ត្រូវគិតអោយច្បាស់មុននឹងអ្នកសំរេចចិត្តថាយក។ ព្រោះវាអាចប៉ះពាល់ដល់រដូវរបស់អ្នក ដូចនេះការមានកូនក៏វាពិបាកនឹងកើតឡើងដែរ។
អ្នកត្រូវតែស្រស់ស្រាយគ្រប់ពេលវេលា មិនត្រូវខ្វល់ខ្វាយរឿងដ៏ទៃ ត្រូវគិតតែមុខគត់គឺត្រូវតែមានគភ៌។ (ចាំកើតមកចាំគិតទៀត) ពួកយើងបានសរសេរអត្ថបទស្តីពីការស្ត្រេសហើយ សូមចុចត្រង់នេះដើម្បី អាន

៥. ត្រូវតែមានជីវិតដ៏ស្រស់ថ្លាមួយ

ពួកយើងបានសរសេរអត្ថបទស្តីពីវិធីតិចតួចដែលអាចជួយអោយជីវិតអ្នកប្រសើរ។ សូមអានអត្ថបទ

Smiling and happy family lying together on the grass outdoors

និយាយជារួម ការដែលធ្វើអោយមានគភ៌ គឺមិនមែនជារឿងងាយស្រួលទេ ត្រូវតែមានភាគីទាំងសងខាងប្រុងប្រៀបចាប់ដៃគ្នា ហើយធ្វើអ្វីៗគ្រប់យ៉ាង ទាំងញ៊ាំ ទាំងគិត និង ផ្សេងៗ ដូចនេះវិធីទាំងនេះអាចជួយលោកអ្នកបានខ្លះ មិនធានាថា100% ទេ។

 

Comments Off on វិធីផ្សេងៗដែលអាចជួយអ្នកអោយឆាប់មានគភ៌ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន