MENU

ប្រុងប្រយ័ត្ន!!! ក្តាស្គីអគ្គិសនី Hoverboard មួយចំនួនអាចបង្ករឲ្យផ្ទុះបាន

ក្តារស្គីអគ្គិសនី Hoverboard គឺជាឧបករណ៍កំសាន្តសម័យថ្មីមួយដែលកំពុងពេញនិយម និង ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនៅជុំវិញពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក និង នៅតំបន់អឺរ៉ុប។ សំរាប់ប្រទេសកម្ពុជាយើង ការប្រើប្រាស់ និង ការចង់សាកល្បងក្តារស្គីអគ្គិសនីនេះក៏កំពុងតែមានការកើនឡើងផងដែរ ដោយមានហាងលក់ទំនិញក្មេងលេង និង គេហទំព័រលក់គ្រឿងអេឡិចត្រូនិចមួយចំនួនបាននាំចូលផលិតផលនេះមកលក់។ ក្នុងចំណោមក្តារស្គីអគ្គិសនីដែលឈ្មួញបាននាំចូលមកលក់ មានក្តារស្គីអគ្គិសនីខ្លះ​មានម៉ាកត្រឹមត្រូវ ហើយមានប្រភពផលិត និង បទដ្ឋានច្បាស់លាស់ ប៉ុន្តែក៏មានម៉ាកមួយចំនួនមិនមានប្រភពផលិត និង បទដ្ឋានត្រឹមត្រូវនោះឡើយ ដែលជាហេតុអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ដូចជាការឆ្លងចរន្តដែលអាចបណ្តាល់ឲ្យឆក់ និង ផ្ទុះដែលអាចបង្ករឲ្យមានជាអគ្គីភ័យជាដើម។

 

CLEVELAND, OH - JUNE 11: J.R. Smith #5 of the Cleveland Cavaliers arrives on a Phunkeeduck prior to Game Four of the 2015 NBA Finals at The Quicken Loans Arena on June 11, 2015 in Cleveland, Ohio. NOTE TO USER: User expressly acknowledges and agrees that, by downloading and/or using this Photograph, user is consenting to the terms and conditions of the Getty Images License Agreement. Mandatory Copyright Notice: Copyright 2015 NBAE (Photo by Nathaniel S. Butler/NBAE via Getty Images)

 

hover2

 

maxresdefault (1)

 

ជាក់ស្តែងនៅពេលប៉ុន្មានខែកន្លងមកនេះនៅសហរដ្ឋអាមេរិក និង ប្រទេសអង់គ្លេសមានហេតុការណ៍ផ្ទុះឆេះ និង ឆក់ដោយសារការឆ្លងចរន្តជាច្រើន ដែលបណ្តាលមកពីការបញ្ចូលថ្ម និង ប្រើប្រាស់ក្តារស្គីអគ្គិសនី Hoverboard ទាំងនេះ។ បុរសម្នាក់រស់នៅរដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិកបានរងគ្រោះ និង មានភាពផិតភ័យនៅពេលដែលគាត់កំពុងឈរលើក្តារស្គីអគ្គិសនីរបស់គាត់សុខ​ៗ ស្រាប់តែវាឆេះឡើង ហើយបុរសម្នាក់នោះបាននិយាយប្រាប់សារពត៌មានថានៅពេលដែលគាត់យកក្តារស្គីអគ្គិសនីរបស់គាត់ដើម្បីមកធ្វើការកំសាន្តនៅលើផ្លូវ តាមផ្លូវគាត់ដើរមិនបាន 30 ម៉ែត្រផង ក្តារស្គីអគ្គិសនីរបស់គាត់ក៏ស្រាប់តែផ្ទុះឡើងតែម្តង ដោយមានអណ្តាតភ្លើងផ្ទុះចេញតាមថ្មរបស់វា។

 

2EF58C4E00000578-0-image-a-15_1448982348337 2EF58C3900000578-0-image-a-16_1448982353257

 

2EF5692B00000578-0-image-a-31_1448982460365

 

ហើយគាត់បាននិយាយទាំងហួសចិត្ត គាត់មិននឹកស្មានថារបស់លេងបែបនេះអាចបង្ករគ្រោះថ្នាក់ដល់ម្លឹងសោះ។ បន្ទាប់ពីហេតុការផ្ទុះនេះកើតឡើងគាត់បានព្យាយាមទាក់ទងដើម្បីទាថ្លៃសំណងពីគេហ័ទំព័រដែលគាត់បានទិញក្តារស្គីអគ្គិសនីនេះ ប៉ុន្តែវាពិតជាពិបាកខ្លាំងណាស់ព្រោះគាត់បានផ្ញើរសារជាច្រើនទៅអ្នកលក់ តែមិនទាន់បានការឆ្លើយតបអ្វីសោះ។

 

2EF5692300000578-0-image-a-27_1448982429610

 

2EF5B04500000578-0-image-a-65_1448983305775

 

ហេតុការដូចគ្នានេះក៏បានកើតឡើងចំពោះបុរស់ម្នាក់នៅប្រទេសអង់គ្លេសផងដែរ។ នៅមុនពេលបុណ្យណូអែលជិតមកដល់ Paul បានសំរាច់ចិត្តទិញ​ក្តារស្គីអគ្គិសនី Hoverboard ដើម្បីធ្វើជាកាដូរឲ្យចៅៗរបស់គាត់ពីគេហ័ទំព័រលក់សំភារៈអេឡិចត្រូណិចមួយ។ បន្ទាប់ពីគាត់បានទទួលក្តារស្គីអគ្គិសនី Hoverboard គាត់ចង់ដឹង និង ចង់ឃើញពីការលេងក្តារស្គីអគ្គិសនីនោះមែនទែន ភ្លាមៗនោះគាត់បានយកវាទៅបញ្ចូលថ្ម នៅក្បែរចង្ក្រានរបស់គាត់។ នៅពេលដែលគាត់កំពុងនៅបន្ទប់ទទួលភ្ញៀវសុខៗ ស្រាប់តែគាត់បានលឺសំលេងផ្ទុះចេញពីបន្ទប់ចង្ក្រាន ភ្លាមៗនោះគាត់បានរត់ទៅបន្ទ់បចង្ក្រានក៏ឃើញមានភ្លើងយ៉ាងខ្លាំងឆេះចេញពីថ្មរបស់ Hoverboard លាយលំជាមួយនឹងផ្កាភ្លើងប្រៀកៗផងដែរ។ នៅក្នុងហេតុការណ៍ខាងលើនេះមិនបានបណ្តាលឲ្យអ្នកណាមួយរងគ្រោះថ្នាក់នោះទេ ប៉ុន្តែបើពេលនោះចៅៗរបស់គាត់បាននៅក្បែរកន្លែងកើតហេតុតនោះ ពួកគេនឹងទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរហើយ ព្រោះថាការផ្ទុះនេះគឺខ្លាំងក្លាសម្បើមណាស់។

 

PAY-Exploding-hoverboard

 

PAY-Exploding-hoverboard (1)

 

2EF5B24E00000578-0-image-a-43_1448982609747

 

ដូចនេះមុនពេលដែលអ្នកសំរេចចិត្តថានឹងទិញ Hoverboard យកមកកំសាន្តនោះ អ្នកគួរតែជ្រើសរើសម៉ាក់ណាដែល ល្បី មានបទដ្ឋានត្រឹមត្រូវ និង គុណភាពល្អ ជៀសវាងការទិញ​ពីគេហទំព័រដែលមិនមានប្រភពច្បាស់លាស់  និង ការទទួលខុសត្រូវនោះទេ ព្រោះផលិតផលទាំងនោះអាចនឹងមិនមានបទដ្ឋានត្រឹមត្រូវ និង គុណភាពល្អ ជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ដូចអតិថិជនទាំងនេះ។

Comments Off on ប្រុងប្រយ័ត្ន!!! ក្តាស្គីអគ្គិសនី Hoverboard មួយចំនួនអាចបង្ករឲ្យផ្ទុះបាន បច្ចេកវិទ្យា, សង្គម

Comments are closed.

យោបល់របស់អ្នកអាន