MENU

កម្មវិធី Facebook នៅក្នុង iOS ឥឡូវនេះបានគាំទ្រនូវតួនាទី Live Photo ក្នុង iPhone 6S របស់ក្រុមហ៊ុន Apple ហើយ

កាលពីខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុន Apple បានប្រកាសនូវផលិតផលថ្មីៗរបស់ពួកគេជាច្រើន ហើយក្នុងនោះផងដែរ ក៏មាន iPhone 6s និង iPhone 6s Plus ដែលមានភ្ជាប់មកជាមួយនឹងកាមេរ៉ាដែលមានតួនាទី Live Photo ថ្មី។ Live Photo គឺជាតួនាទីថ្មីមួយដែលក្រុមហ៊ុន Apple បានដាក់បញ្ជូលក្នុងកម្មវិធីថតរូបរបស់ iPhone 6s និង 6s Plus ដើម្បីឲ្យអ្នកទទួលបាននូវបទពិសោធន៍ថ្មីនៃការថតរូប ហើយ Live Photo នេះគឺជា រូបភាពទំហំ 12-megapixel ដែលភ្ជាប់ជាមួយនឹងវីដេអូសកម្មភាពក្រោយពេលដែលអ្នកចុចថតរូបភាពនោះរយៈពេល 1.5 វិនាទី។

 

live_photo.0.0

 

ឥឡូវនេះ ក្រុមហ៊ុន Facebook ដែលជាក្រុមហ៊ុនបណ្ដាញសង្គមធំជាងគេលើពិភពលោក បានធ្វើការគាំទ្ររូបភាព Live Photo នោះនៅក្នុងបណ្ដាញសង្គម facebook’s iOS app របស់ពួកគេហើយ ដូច្នេះបើអ្នកប្រើប្រាស់ iOS សេរីថ្មី នោះអ្នកនឹងអាច upload រូបភាព live photo របស់អ្នកចូលក្នុង facebook ក្នុងពេលឆាប់ៗនេះហើយ ពីព្រោះថាឥឡូវនេះ ក្រុមហ៊ុន Facebook បានបើកឲ្យអ្នកប្រើប្រាស់ facebook’s iOS app មួយចំនួនអាចប្រើតួនាទីនេះបានហើយ ហើយក្រុមហ៊ុន Facebook ក៏នឹងមានគម្រោងបើកឲ្យអ្នកប្រើប្រាស់ទាំងអស់ប្រើតួនាទីនេះបានក្នុងឆ្នាំ ២០១៦ ខាងមុខនេះផងដែរ។

 

facebooklivephotos

 

ដើម្បី upload រូបភាព live photo របស់អ្នកចូលក្នុង Facebook បាន គឺអ្នកធ្វើដូចការ upload រូបភាពធម្មតាដែរ ក៏ប៉ុន្តែអ្នកត្រូវចុចលើប៊ូតុង “Live” ដែលនៅជ្រុងខាងក្រោមផ្នែកខាងស្ដាំនៃរូបភាពដែលអ្នកចង់ upload រួចចុច Post នោះជាការស្រេច។ ក្រោយពេលដែលរូបភាព live photo ត្រូវបាន upload ចូលក្នុង Facebook ហើយ អ្នកអាចមើលរូបភាពដែលមានចលនានោះ និងស្ដាប់សម្លេងរបស់វាបាន ដោយគ្រាន់តែចុចឲ្យជាប់ពីលើរូបភាពនោះ នោះវានឹងដើរជាលក្ខណៈវីដេអូជាមួយនឹងសម្លេងភ្លាម។

 

liveindicator

 

ខាងក្រោមនេះគឺជាវីដេអូបង្ហាញ៖

 

ខ្ញុំជឿថា ក្រុមហ៊ុន Apple នឹងទទួលបានផលប្រយោជន៍ជាច្រើនពីការគាំទ្ររបស់ Facebook លើកនេះ ពីព្រោះ live photo គឺទើបតែនឹងចេញ ហើយវាត្រូវការពេលល្មមដើម្បីឲ្យមនុស្សទាំងអស់ស្គាល់ នឹងទម្លាប់ប្រើប្រាស់វា ក៏ប៉ុន្តែដោយមានការជួយគាំទ្រពី Facebook ដែលជាក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំជាងគេ នោះក្រុមហ៊ុន Apple នឹងត្រូវការតែរយៈពេលខ្លីប៉ុណ្ណោះដើម្បីឲ្យទីផ្សារស្គាល់ច្បាស់ពីតួនាទី Live Photo នេះ។ បន្ថែមពីនេះផងដែរ នៅក្នុងឆ្នាំ ២០១៦ ខាងមុខនេះ យើងនឹងឃើញមានវីដេអូ ឬរូបភាព live photo ជាច្រើននៅក្នុង Facebook’s Newsfeed រ​បស់ពួកយើង ហើយនេះនឹងក្លាយជាបទពិសោធន៏ថ្មីមួយក្នុងការលេង Facebook សម្រាប់យើងទាំងអស់គ្នា។

Comments Off on កម្មវិធី Facebook នៅក្នុង iOS ឥឡូវនេះបានគាំទ្រនូវតួនាទី Live Photo ក្នុង iPhone 6S របស់ក្រុមហ៊ុន Apple ហើយ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន