MENU

អំណោយមួយចំនួនដែលពេញនិយមសំរាប់ថ្ងៃបុណ្យ Christmas

ពិធីបុណ្យ Christmas ឬ បុណ្យណូអែល គឺជាពិធីបុណ្យរបស់ប្រទេសលោកខាងលិចដែលកំពុងពេញនិយមសឹងតែទូទាំងសកលលោកទៅហើយ ជាពិសេសគឺនៅតំបន់ អឺរ៉ុប និង អាមេរិក។ ដោយឡែកនៅប្រទេសកម្ពុជាយើងក៏កំពុងពេញនិយមក្នុងការប្រារព្ធនូវពិធីបុណ្យនេះផងដែល ជាពិសេសគឺសំរាប់យុវវ័យតែម្តង ដោយនៅពេលដល់ថ្ងៃបុណ្យនេះម្តងៗយុវវ័យភាគច្រើនចូលចិត្តទិញអំណោយជូនគ្នា ឬ​ ផ្លាស់ប្តូរអំណោយគ្នាទៅវិញទៅមក។ វាជាការពិតណាស់ដែលថាពេលខ្លះយើងពិតជាពិបាកមែនទែនក្នុងការសំរេចចិត្តថាគួរទិញកាដូ ឬ អំណោយអ្វីដើម្បីជូនឲ្យអ្នកទទួលនោះគេសប្បាយ និង ពេញចិត្តជាមួយនឹងអំណោយដែលយើងផ្តល់ឲ្យគេនោះ។

 

Ecstatic woman opening Christmas presents.

 

ពួកខ្ញុំបានសរសេរអត្ថបទនេះឡើងដើម្បីផ្តល់ជាគំនិតក្នុងការជ្រើសរើសអំណោយ ពីព្រោះថាថ្ងៃបុណ្យ Christmas កំពុងតែគៀកជិតមកដល់ហើយ ដូចនេះដើម្បីជួយដល់ប្រិយមិត្តទាំងអស់ក្នុងការជ្រើសរើសអំណោយដ៏ល្អ  ហើយសក្តិសមសំរាប់មនុស្សជាទីស្រលាញ់ និង សំខាន់របស់អ្នកទាំងអស់គ្នា។

 

អំណោយសំរាប់បុរស

បើសិនជាអ្នកមានគំរោងថានឹងជូនអំណោយទៅឲ្យលោកឪពុក ស្វាមី មិត្តប្រុស កូនប្រុស ឬ មិត្តភក្តិប្រុសៗនោះ ខ្ញុំគិតថាអំណោយខាងក្រោមទាំងអស់នេះពិតជាសក្តិសម និង អាចធ្វើឲ្យពួកគេសប្បាយរីករាយនឹងទទួលណាស់។

 

ម៉ាស៊ីនកោពុកមាត់

ម៉ាស៊ីនកោពុកមាត់គឺជាអំណោយមួយដ៏ល្អសំរាប់បុរសៗ ព្រោះថាវាគឺជាឧបករណ៍មួយដ៏ចាំបាច់សំរាប់ពួកគេ។ ការកោពុកមាត់គឺទំលាប់ជាប្រចាំមួយរបស់បុរស ជាពិសេសសំរាប់អ្នកដែលធ្វើការ ព្រោះពួកគាត់ត្រូវការកោពុកមាត់ដើម្បីឲ្យមើលទៅមានភាពស្វាហាប់ និង ស្រស់ថ្លា។

 

philips-norelco-1280x-sensotouch-3d

 

ខ្សែដៃអេឡិចត្រូនិច

សំរាប់អ្នកដែលចូលចិត្តកីឡា ជាពិសេសអ្នកដែលចូលចិត្តការរត់ចំងាយនោះពិតជាសប្បាយរីករាយជាមួយអំណោយប្រភេទនេះជាក់ជាមិនខាន។ ពួកគាត់នឹងចូលចិត្តខ្សែដៃអេឡិចត្រូនិចទាំងនេះពីព្រោះវាផ្តល់ផលប្រយោជន៍៍ និង ភាពងាយស្រួលជាច្រើនដល់អ្នកកីឡាដូចជា ការវាស់ចង្វាក់បេះដូង ការគ្រប់គ្រង់ទំលាប់នៃការគេង ការគ្រប់គ្រងនូវចំងាយដើរ និង ការគ្រប់គ្រងទៅលើការបរិភោគចំណីអាហារជាដើម។

 

jawbone-up2

 

x-e1427761027297-1940x1091

 

កាស់ស្ដាប់ចំរៀង

បើនិយាយពីអ្នកដែលចូលចិត្តស្តាប់ចំរៀង និង អ្នកដែលចូលចិត្តលេងហ្គែមវិញ កាស់ស្តាប់ត្រចៀកពិតជាសំខាន់ណាស់សំរាប់ពួកគាត់ ព្រោះកាស់ស្តាប់ដែលមានគុណភាពល្អនឹងជួយដល់ការស្តាប់ចំរៀងឲ្យកាន់តែមានប្រសិទ្ធិភាព និង កាន់តែពិរោះ។ សំរាប់អ្នកដែលចូលចិត្តលេងហ្គែមវិញកាស់ស្តាប់ត្រជៀកគឺជាឧបករណ៍មួយដ៏ចាំបាច់សំរាប់ពួកគេ ព្រោះវាប្រៀបបានដូចជាអាវុទ្ធដ៏សំខាន់របស់ពួកគេអញ្ចឹងដែល ជាពិសេសសំរាប់អ្នកដែលចូលចិត្តលេងហ្គែមបាញ់ប្រហារគ្នាតែម្តង។

 

sl100

 

Soul_SL150_Headphones_1

 

bose_sie2_headphones

 

ការបូបលុយ និង ការបូបស្ពាយ

សំរាប់គូរស្នេហ៍ ឬ សំរាប់លោកឪពុក ការបូបលុយ និង ការបូបស្ពាយ គឺជាអំណោយមួយដ៏សក្តិសមបបំផុតសំរាប់ពួកគាត់។ វាក៏ជាអំណោយមួយដែលបុរសភាគច្រើនចូលចិត្តផងដែរ ម៉្យាងវិញទៀតយើងមិនចាំបាច់ខ្វាយខ្វល់ជាមួយនឹងរឿងទំហំនោះឡើយ។ ប៉ុន្តែមានចំណុចមួយចំនួនតូចដែលយើងគួរតែធ្វើការពិចារណារនោះគឺម៉ូដ និង ពណ៌ររបស់វា។ យើងត្រូវជ្រើសរើសពណ៌ និង ម៉ូដដែលតំរូវទៅតាមវ័យរបស់អ្នកទទួលអំណោយនោះ។

 

IMG_9874

 

09f50411-a630-4758-8f18-a2214b22b15b

 

230657296

 

អំណោយសំរាប់នារី

ទឹកអប់

បើសិនជាសុភាពបុរសទាំងអស់ចង់ទិញកាដូដើម្បីឲ្យគូរស្នេហ៍របស់អ្នកចូលចិត្តនោះ អ្នកគួរទិញទឹកអប់ ព្រោះថាមនុស្សស្រីភាគច្រើនគឺចូលចិត្តរបស់ដែលមានក្លឹនក្រអូបៗមិនថានៅវ័យណានោះទេ។ ដោយសារនៅលើទីផ្សារបច្ចុប្បន្នមានទឹកអប់ជាច្រើនម៉ាក និង ច្រើនក្លិន កំពុងដាក់លក់ ដូចនេះអ្នកគួរតែស្វែងយល់ពីក្លិន និង​ ម៉ាកដែលអ្នកទទួលអំណោយនោះចូលចិត្តឲ្យបានច្បាស់លាស់ ជៀសវាងជ្រើសរើសក្លិនណាដែលមានក្លិនឈួលពេក។ ម៉្យាងវិញទៀតអ្នកក៏គួរតែជៀសវាងនូវការទិញទឹកអប់ម៉ាកក្លែងក្លាយដែរ ព្រោះថាគុណភាពរបស់វាគឺមិនល្អ ហើយសំរាប់អ្នកទទួលគេក៏នឹងមិនសូវជាសប្បាយចិត្តនោះទេ។

 

maxresdefault

 

Gucci-Flora-Generous-Violet-series

 

តុក្កត្តា Cute Cute

បើសិនជាមនុស្សដែលអ្នកចង់ជូនអំណោយឲ្យនោះគឺជានារីដែលមានវ័យក្មេង តុក្កត្តាគឺជាអំណោយមួយដ៏ល្អសក្តិសមបំផុតសំរាប់ពួកគេ។ មូលហេតុដែលថានារីក្មេងៗភាគច្រើនចូលចិត្តតុក្កត្តានោះដោយសារវាមើលទៅគួរឲ្យស្រលាញ់ ហើយមើលទៅស្អាតនៅពេលដែលដាក់តាំងនៅក្នុងបន្ទប់គេងរបស់ពួកគេ។ តុក្កត្តាមានច្រើនទំហំ និង ច្រើនប្រភេទ សំរាប់តំលៃរបស់វាក៏ទៅតាមទំហំ​ និង ប្រភេទម៉ាកវាដែរ។ សំរាប់បុរសខ្លះបានយល់ឃើញថានារីស្រលាញ់តែតុក្កតា ដែលធំៗ និង មានតំលៃថ្លៃប៉ុណ្ណោះ ប៉ុន្តែក៏មានមនុស្សជាច្រើនមានគំនិតផ្ទុយពីនេះដែរ ដោយពួកគេយល់ឃើញថាឲ្យតែជាតុក្កតាដែលគេទិញជូនយើង យើងគួរតែសប្បាយចិត្តនឹងទទួលយក ព្រោះថាមនុស្សយើងម្នាក់ៗមានសមត្ថភាពខុសគ្នា តែអ្វីដែលសំខាន់នោះគឺទឹកចិត្ត។

 

Funny Teddy Bear Wallpapers 01

 

Costco93InchBear_WeDeliver2

 

កាមេរ៉ាសំរាប់ selfie

សំរាប់អ្នកដែលចូលចិត្តថតរូប selfie បែប cute cute នោះពិតជាពេញចិត្តនឹងកាមេរ៉ាប្រភេទនេះខ្លាំងណាស់។ ជាពិសេសគឺនារីដែលមានវ័យក្មេងតែម្តង ព្រោះពួកគេចូលចិត្តថតរូបដើម្បីធ្វើការបង្ហោះទៅលើ Facebook ឬ បណ្តាញសង្គមផ្សេងៗទៀតជាដើម។ កាម៉េរាសំរាប់ selfie គឺពិតជាពេញនិយមណាស់នាពេលបច្ចុប្បន្ននេះ ពីព្រោះដោយសារវាមានគុណភាព និង សមត្ថភាព ខ្ពស់ជាងកាមេរ៉ារបស់ទូរស័ព្ទដៃ ហើយក៏មានតំលៃធូរថ្លៃជាងទូរស័ព្ទដៃមួយចំនួន និង កាមេរ៉ាសំរាប់អ្នកជំនាញផងដែល។ ហើយអ្វីដែលធ្វើឲ្យកាមេរ៉ាសំរាប់ selfie រឹតតែអស្ចារ្យជាងកាមេរ៉ារបស់ទូរស័ព្ទដៃនោះគឺបានភ្ជាប់មកជាមួយកម្មវិធីកែឆ្នៃរូបភាពមួយចំនួនដែលមិនមានក្នុងកាម៉េរាទូរស័ព្ទដៃនោះឡើយ។

 

casio-exilim-ex-zr3500-compact-digital-camera

casio-exilim-zr3500_family

 

ស្ករសូកូឡា

ស្ករសូកូឡាគឺជាអំណោយដែលយើងអាចញ៊ាំបាន ហើយក៏អាចរក្សារទុកបានយូរដែរ។ មនុស្សស្រីភាគច្រើនចូលចិត្តរបស់ដែលមានរសជាតិផ្អែមៗ ជាពិសេសគឺស្ករសូកូឡារនេះតែម្តង ពីព្រោះវាធ្វើឲ្យមនុស្សមានអារម្មណ៍សប្បាយចិត្តបន្ទាប់ពីបានទទួលទានវា ប៉ុន្តែយ៉ាងណាមិញក៏យើងមិនត្រូវទទួលទានវាច្រើពេកនោះទេ ព្រោះវាអាចធ្វើឲ្យយើងឡើងទំងន់ និង លើសជាតិស្ករជាដើម។

 

16_pieces_gift_box_2_open_no_background_

 

Valentine-Chocolate-Gift

 

ទាំងអស់នេះគឺគំនិតមួយចំនួនសំរាប់ជាជំនួយដល់ការជ្រើសរើសអំណោយសំរាប់មិត្តភក្តិ និង ​មនុស្សជាទីស្រលាញ់របស់យើង។ ក្រៅពីរបស់ទាំងនេះក៏មានរបស់ជាច្រើនទៀតដែលយើងអាចទិញធ្វើជាអំណោយបានដែរ ដូចជា សំលៀកបំពាក់ ស្បែកជើង និង សំភារៈតុបតែងរបស់នារីជាដើម ក៏ប៉ុន្តែមុននឹងធ្វើការទិញរបស់ទាំងនេះសំរាប់ធ្វើជាអំណោយ យើងគួរតែដឹង និង ស្វែងយល់ឲ្យច្បាស់ពីទំហំ និង ប្រភេទរបស់វា ជៀសវាងការជូនអំណោយដែលខុសទំហំ និង មិនសក្តិសមយនឹងវ័យជាដើម។

 

 

 

 

 

Comments Off on អំណោយមួយចំនួនដែលពេញនិយមសំរាប់ថ្ងៃបុណ្យ Christmas សង្គម

Comments are closed.

យោបល់របស់អ្នកអាន