កុំព្យូទ័រមាន២ប្រភេទ កុំព្យូទ័រលើតុ(Desktop) និង កុំព្យូទ័រយួរដៃ(Laptop)។ សំរាប់អ្នកដែលមានកុំព្យូទ័រយួរដៃ ភាគច្រើនមិនសូវគិតអំពីរឿងជ្រើសរើសគ្រឿងបន្លាស់ខាងក្នុងនោះទេ ព្រោះវាមកជាមួយ កុំព្យូទ័រតែម្តង។ ប៉ុន្តែសំរាប់កុំព្យូទ័រលើតុ អ្នកត្រូវគិតជាច្រើនអំពីការជ្រើសរើសគ្រឿង ថាវាត្រូវគ្នាឬអត់ វាលឿន ឬ ក៏យឺត វានៅក្នុងតំលៃដែលយើងចង់បានឬក៏អត់។ ដូច្នេះយើងបានសរសេរអត្ថបទនេះឡើងដើម្បីអោយលោកអ្នកយល់អំពីការជ្រើសរើសគ្រឿងកុំព្យូទ័រ(ចំណាំ៖ ទាំងអស់នេះអាចយកទៅប្រើប្រាស់សំរាប់ជ្រើសរើសកុំព្យូទ័រយួរដៃក៏បាន)។
Motherboard
Motherboard ជារបស់សំខាន់មួយនៃគ្រឿងបន្លាស់កុំព្យូទ័រ។អ្នកអាចជ្រើសរើស Motherboard ពីក្រុមហ៊ុនល្បីៗមួយចំនួនដូចជា ASUS, MSI, Gigabyte…
- ទំហំMotherboard៖ ទំហំរបស់វាគឺទៅតាមតំរូវការនៃអ្នកប្រើប្រាស់ វាមានទំហំដូចជា Standard ATX, MicroATX, Workstation ATX…ប៉ុន្តែអ្វីដែលគេប្រើច្រើនជាងគេនោះគឺ Standard ATX
- រន្ធរបស់CPU (CPU socket)៖ លោកអ្នកត្រូវជ្រើសរើស រន្ធCPU អោយត្រូវជាមួយនឹង CPUដែលលោកអ្នកជ្រើស។
- ទំហំដែលអាចដាក់ Ram បាន។ ឧទាហរណ៍៖ Motherboard Asus x99 delux អាចដាក់បាន Ramធំបំផុតគឺ 64Gb, Motherboard MSI x99s SLI plus អាចដាក់បាន 128Gb.
CPU
- ត្រូវជ្រើសរើសអោយត្រូវជាមួយរន្ធរបស់Motherboard ដែលលោកអ្នកបានជ្រើស(AMD និង intel មានរន្ធខុសគ្នា)
- ចំនួនCore៖ ចំនួនCoreកាន់តែច្រើន ល្បឿននៃដំណើរការកុំព្យូទ័រអាចកាន់តែលឿន។ ប៉ុន្តែតំលៃរបស់វាក៏មិនថោកដែរ។ ឧទាហរណ៍៖ Intel Xeon E5-2697 V3 ដែលមាន Core ចំនួន 14 មានតំលៃដល់ទៅប្រហែល 2500$ ចំនែក Intel Core i7-5820K មានcore 6 មានតំលៃប្រហែល 400$ តែប៉ុណ្ណោះ។
- ចំនួនcache៖ កាន់តែច្រើនកាន់តែល្អ។
- ត្រូវជ្រើសរើស កង្ហា CPU ព្រោះថាCPU វាអាចក្តៅនៅពេលកំពុងដំនើរការ ដូច្នេះកង្ហាល្អក៏អាចជាប្រយោជន៍ មួយសំរាប់អោយCPU ប្រើបានយូរដែល។
GPU
GPU ជារបស់មួយសំរាប់ដំណើរការទៅលើវីដេអូ ឬ ហ្គេម។ អ្នកអាចមិនដាក់ GPU ក៏បានព្រោះCPUខ្លះភ្ជាប់មកជាមួយនឹងGPUខាងក្នុងជាស្រាប់ ជាពិសេស Intel។ ក្រុមហ៊ុនដែលល្បី ដូចជា Nvidia, AMD… ដូច្នេះ GPU អាចមានច្រើនប្រភេទ។ សំរាប់GPU អ្នកត្រូវជ្រើសរើស GPU ណាដែលមាន Memory ច្រើន។ ឧទាហរណ៍៖ Nvidia Geforce 980ti 6GB អាចរត់បានខ្លាំងជាង Nvidia Geforce 980 4GB។ ប៉ុន្តែសុំកុំគិតថា ពេលលោកអ្នកដាក់ GPU 2 ភ្ជាប់គ្នា អាចដើរលឿនជាង GPU 1 នោះគឺមិនមែនទេ។ ដូចជាឧទាហរណ៍ខាងលើ មាន Nvidia Geforce 980 4GB ពីរ ក៏នៅតែយឺតជាង Nvidia Geforce 980ti 6G ដែរ។ (GPU 4GB ពីរ មិនមែនស្មើ 8GB ទេ នៅតែជា4Gbដដែល)។
RAM / Memory
កាន់តែធំកាន់តែល្អ ប៉ុន្តែអ្នកអាចជ្រើសរើសរវាង DDR3 និង DDR4 ទៅតាម Motherboard របស់អ្នក។
ទំហំផ្ទុកឯកសារ
មាន៣ប្រភេទ គឺ HDD, SSHD, SSD
HDD: Hard Disk ជំនាន់ចាស់ ដែលមានល្បឿនយឺតហើយធំ
SSHD: កូនកាត់ HDD និង SSD
SSD: បច្ចេកវិជ្ជាថ្មី ជាគ្រឿងស្តុកឯកសារ ដែលមានល្បឿនលឿន (ល្បឿនទាញចេញចូលប្រហែល 450mb/s ឬ លើសពីនេះទៅទៀតសម្រាប់ជំនាន់ថ្មី)
ប្រអប់ផ្តល់ភ្លើង
អ្នកត្រូវជ្រើសរើស អោយត្រូវនឹងរបស់ដែលអ្នករើស ដូចជាmotherboard, GPU, ព្រោះថាបើវាខ្វះភ្លើងវាមិនអាចដំនើរការបាន ឬក៏អាចធ្វើអោយខូចរបស់ទាំងនោះ។ អ្នកអាចមើលថារបស់នៅក្នុងត្រូវការភ្លើងប៉ុន្មាន ហើយបូកចូលគ្នាគិតជា watt ដូច្នេះអ្នកអាចដឹងថាទិញអ្វីដែលល្អ។