MENU

ទូរស័ព្ទ Blackberry Priv ថ្មីដំបូងបង្អស់របស់ក្រុមហ៊ុន Blackberry ដែលប្រើប្រព័ន្ធដំណើរការ Android

ឥឡូវនេះយើងឃើញមានទូរស័ព្ទស៊េរីថ្មីជាច្រើនដែលមាន touchscreen ក៏ប៉ុន្តែតើអ្នកមានអារម្មណ៍ថានឹកប៊ូតុងទូរស័ព្ទដែលអ្នកអាចចុចបានផ្ទាល់ដូចជាទូរស័ព្ទស៊េរីមុនៗឬទេ? បើសិនជាអ្នកនឹកវាមែន នោះទូរស័ព្ទម៉ូដែល Blackberry Priv ថ្មីរបស់ក្រុមហ៊ុន Blackberry គឺជាទូរស័ព្ទដែលអ្នកស្វែងរក និងគួរតែសាកល្បង។

 

gsmarena_001

ទូរស័ព្ទ Blackberry Priv

 

Blackberry Priv គឺជាទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Blackberry ដំបូងបង្អស់ ដែលប្រើប្រព័ន្ធដំណើរការ Android និងដែលអាច slide ឡើងលើពាក់កណ្ដាលបានដើម្បីអាចប្រើប៊ូតុងចុចរបស់វា។ បន្ថែមពីនេះផងដែរ លក្ខណៈពិសេសរបស់ Blackberry Priv នេះ គឺវាអាចរក្សាសុវត្ថិភាពរពត៌មានផ្ទាល់ខ្លួនរបស់អ្នកបានយ៉ាងល្អជាមួយនឹងកម្មវិធី DTEK ហេតុនេះហើយទើបម៉ូដែលនេះមានឈ្មោះថា Blackberry Priv ដែល Priv គឺជាពាក្យកាត់របស់ Privacy។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសៗ និងការឌីហ្សាញរបស់ Blackberry Priv។

 

ការឌីហ្សាញរបស់ Blackberry Priv

Blackberry Priv ត្រូវបានឌីហ្សាញដោយប្រើបច្ចេកវិទ្យាដូចទូរស័ព្ទ smartphone ថ្មីៗផ្សេងៗដែរ ហើយមានកម្រាស់ស្ដើងដែលមានកម្រាស់ត្រឹមតែ 9.4 mm (មីលីម៉ែត្រ) និងមានទម្ងន់ 192g (ក្រាម) ប៉ុណ្ណោះ។ វាមានអេក្រង់ touchscreen កោងដែលប្រើបច្ចេកវិទ្យាអេក្រង់ស្រដៀងនឹង Samsung Galaxy S6 Edge+ ដែរ ហើយវាមានទំហំ 5.4 អ៊ីញ ដែលមានផ្ទុកចំនួនភិចស៊ែលសរុប 3686400 ភិចស៊ែល (2560 x 1440 resolution) ត្រូវនឹង 540 ភិចស៊ែលក្នុងមួយអ៊ីញ។

12

 

 

4

 

ពិសេសជាងនេះទៀតនោះ ជាមួយនឹងបច្ចេកវិទ្យា SmartSlide អ្នកអាចទាញអេក្រង់របស់វាឡើងលើពាក់កណ្ដាលបានដើម្បីអាចប្រើនូវប៊ូតុងចុចដែលមាន ៤ ជួរ។

 

phpfzpzps

 

កាមេរ៉ា

Blackberry Priv មានកាមេរ៉ាក្រោយដែលមានទំហំ 18-megapixel (ម៉េហ្គាភិចស៊ែល) ​ដែលអាចថតវីដេអូ 4K @ 30fps និង 1080p HD @ 60fps បាន។ ហើយជាមួយនឹងបច្ចេកវិទ្យា Optical Image Stabilization (OIS) អ្នកអាចថតវីដេអូបានយ៉ាងរលូនល្អមិនរង្គើខ្លាំង។ រីឯកាមេរ៉ាមុខវិញ វាមានទំហំ 2-megapixel អាចថតវីដេអូបានទំហំ 720p HD និងអាចថត selfie ជា panorama បាន (Wide Selfie Mode)។

 

ការដំណើរការរបស់ Blackberry Priv

Blackberry Priv ប្រើប្រព័ន្ធដំណើរការ Android ហើយវាមានដំណើរការលើ CPU Qualcomm 8992 Snapdragon 808 Hexa-Core, 64 bit និង​ Adreno 418, 600MHz GPU ជាមួយនឹង 3 GB RAM។ វាមានទំហំផ្ទុកក្នុងទូរស័ព្ទដល់ទៅ 32GB ហើយអ្នកអាចបន្ថែមទំហំនៃការផ្ទុករបស់វាបានជាមួយនឹង MicroSD Card ដែលអាចមានទំហំដល់ទៅ 2 TB ឯនោះ។

ថ្មរបស់ Blackberry Priv មានភ្ជាប់មកជាមួយថ្ម 3410mAh តែអ្នកមិនអាចដោះវាចេញបានទេ។ ថ្មរបស់ទូរស័ព្ទនេះអាចកាន់បានដល់ទៅ 22.5 ម៉ោងក្នុងការប្រើប្រាស់ធម្មតា, 23.9 ម៉ោងបើនិយាយសុទ្ធ, 72.7 ម៉ោងបើស្ដាប់ចម្រៀងសុទ្ធ, និង 10.2 ម៉ោងបើមើលវីដេអូ។

 

3

 

ដូច្នេះ បើអ្នកចង់ប្រើទូរស័ព្ទ smartphone ដែលមានប៊ូតុងអាចចុចបាន ដូចជាទូរស័ព្ទស៊េរីមុនតែមានការឌីហ្សាញ និងការដំណើរការដូចទូរស័ព្ទស៊េរីឥឡូវ ហើយប្រើប្រព័ន្ធដំណើរការ Android និងអាចថែរក្សារនូវសុវត្ថិភាពពត៌មានផ្ទាល់ខ្លួនរបស់អ្នកបានបានយ៉ាងល្អ នោះ Blackberry Priv គឺជាទូរស័ព្ទដែលត្រឹមត្រូវសម្រាប់អ្នក។ ឥឡូវនេះ Blackberry Priv មានឲ្យកុម៉្មង់បាននៅឯប្រទេសអាមេរិក ប្រទេសកាណាដា និងប្រទេសអង់គ្លេសហើយ ក្នុងតម្លៃ $699 នៅអាមេរិក, $899 នៅកាណាដា និង £549 (= $826.22) នៅអង់គ្លេស។

Comments Off on ទូរស័ព្ទ Blackberry Priv ថ្មីដំបូងបង្អស់របស់ក្រុមហ៊ុន Blackberry ដែលប្រើប្រព័ន្ធដំណើរការ Android បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន