MENU

គួរការពារភ្នែករបស់លោកអ្នកដូចម្តេចខ្លះ?

សរីរាង្គក្នុងរាងកាយមនុស្សនីមួយៗសុទ្ធតែមានការងាររបស់វារៀងៗខ្លួន និងមានប្រយោជន៍សំរាប់ជីវិតណាស់ ពេលខ្លះបាត់បង់វាអាចធ្វើអោយមនុស្សម្នាក់បាត់បង់ការរស់នៅទាំងមូល។ ដូចនេះការថែរក្សាវាមួយៗត្រូវការអ្នកដែលជាម្ចាស់ជួយខ្លួនឯង​ ក្នុងនោះភ្នែកជាសរីរាង្គមួយដែលមិន​ងាយរងគ្រោះថ្នាក់នោះទេ ព្រោះទំរាំតែដល់ភ្នែកវាការពារដោយ ពីមុខមានខ្ទង់ច្រមុះផង មានត្របកភ្នែកផង ពីក្រោយមានលលាខួរក្បាលមួយទាំងមូល… និយាយលេងទេ ភ្នែកគឺជាសរីរាង្គមួយដែលមានគ្រោះថ្នាក់បំផុតបើសិនជាយើងមិនប្រុងប្រយ័ត្ន ហើយបើសិនជាមានការប៉ះពាល់អាចធ្វើអោយអ្នកមានជីវិតរស់នៅមិនពេញលក្ខណៈ មិននិយាយដល់ពិការភ្នែកទេ តែគ្រាន់តែការម្ញូបក៏ជាអ្វីដែលយើងមិនចង់បានដែរ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចការពារភ្នែកអ្នកបាន ដោយខ្លួនឯង។

 

មើលអោយឆ្ងាយពីអេក្រង់ទូរស័ព្ទ Tablet និង កុំព្យូទ័រ

ចាស់ៗតែងតែថា មើលអោយឆ្ងាយពីអេក្រង់កុំព្យូទ័រ ពួកគាត់និយាយត្រូវ តែឥឡូវមិនមែនមានតែកុំព្យូទ័រមួយប៉ុណ្ណោះទេ មានទាំង Tablet ទាំងទូរស័ព្ទគ្រប់ដៃ ដូចនេះការប្រុងប្រយ័ត្នគឺត្រូវកើនឡើង ចំណែកឯអ្នកដែលឈឺភ្នែកដោយសារទូរស័ព្ទក៏កើនឡើងដែល។ ការមើលទៅអេក្រង់ដែលមានពន្លឺខ្លាំងហើយមើលក្នុងរយៈពេលយូរ អាចបណ្តាលអោយមានចេញរោគសញ្ញាជាច្រើន ដូចជា ឈឺក្បាល វិលមុខ​ អាចធ្វើអោយព្រិលភ្នែក ក្រហមភ្នែក ពេលខ្វះអាចស្រវាំងភ្នែកដល់ថ្នាក់ពិបាកនឹងមើលអ្វីមួយច្បាស់។ អ្នកវិទ្យាសាស្ត្របាននិយាយថា ត្រូវមើលពីអេក្រងកុំព្យូទ័រ ចំងាយមួយដៃ គឺ ដាក់ដៃអោយត្រង់ ពីម្រាមដៃ ដល់ ស្មា ចំនែកទូរស័ព្ទឬTabletគឺប្រវែង 40cm។ បើអ្នកមើលមិនច្បាស់អ្នកអាច ដំឡើងទំហំអក្សរ​ ហើយកុំប្រើអេក្រង់ដែលមានការចាំងខ្លាំងទៅលើភ្នែក អ្នកអាចរកទិញកញ្ចក់ការពារពន្លឺពីហាងទូរស័ព្ទដៃនាៗមកបិទលើ ទូរស័ព្ទ ឬ Tablet របស់អ្នក។

ដក់ស្រង់ចេញពីគេហទំព័រ​theatlantic

ដក់ស្រង់ចេញពីគេហទំព័រ​theatlantic

ត្រូវតែព្រិចភ្នែក កុំខំប្រឹងសំឡឹង

មនុស្សធម្មតា ព្រិច​15-20ដង ក្នុងមួយនាទី ដូចនេះការដែលព្រិចតិចជាងនេះអាចបណ្តាលអោយភ្នែកស្ងួត និង រមាស់។ ភាគច្រើនគឺនៅពេលយើងសំលឹងអ្វីមួយ ដូចជាអានសៀវភៅ មើលកុំព្យូទ័រ… ការព្រិចរបស់យើងចាប់ផ្តើមថយចុះ គេមានក្បួនមួយឈ្មោះថា 20/20/20 ៖ នៅពេលដែលយើងសំលឹង ឬមើល កុំព្យូទ័រ ក្នុងរយៈពេល 20នាទីម្តង អ្នកត្រូវ មើលទៅចំងាយ 20 ហ្វីត(6 ម៉ែត) រយៈពេល 20វិនាទីហើយត្រលប់មកមើលកុំព្យូទ័រវិញចុះ។

ដក់ស្រង់ចេញពីគេហទំព័រ Webmd

ដក់ស្រង់ចេញពីគេហទំព័រ Webmd

 

202020_Rule_Infographic

 

ពេលត្រូវពន្លឺថ្ងៃត្រូវពាក់របស់ការពារ

ខ្ញុំនិយាយថារបស់ ព្រោះអ្នកខ្លះអាចពាក់មួក អ្នកខ្លះអាចពាក់វ៉ែនតាខ្មៅ។ ការប៉ះពាល់ភ្នែកដោយសារ UV អាចបង្កអោយមានជំងឺ ភ្នែកឡើងបាយភាគច្រើន និងជំងឺផ្សេងៗទៀត ដូចនេះ ការពាក់របស់ការពារភ្នែកអាចជាជំនួយម្យ៉ាង តែត្រូវរើសវ៉ែនតាណាដែលល្អ (ព្រោះភ្នែកមានតែពីរគ្រាប់ប៉ុណ្ណោះមិនអាចផ្លាស់ប្តូរបានទេ :D) ព្រោះវ៉ែនតាខ្មៅខ្លះក៏មិនអាចជួយទប់ពន្លឺ UV ដែរ។

 

uv-protection-sunglasses

eyes

 

ញ៊ាំអាហារសមុទ្រ

អាហារសមុទ្រជាអាហារដែលសំបូរជាតិ អូមេហ្គា 3 ដែលជាសារជាតិមួយល្អសំរាប់ ខួរក្បាល និង បេះដូង(ភាគច្រើនអ្នកមានជំងឺសរសៃរឈាមបេះដូង) និងអាចជួយកាត់បន្ថយកត្តាដែលធ្វើអោយមានជំងឺទៅលើភ្នែកដល់ទៅ​40% តាមដែលអ្នកវិទ្យាសាស្ត្រនិយាយ។ មួយទៀតវាអាចជួយបង្កើនការផលិតទឹកភ្នែកអោយបានច្រើន សំរាប់លាងកែវភ្នែក។

 

c8a47f12-f28e-4531-b0f6-0297ab753d99

getty_rf_photo_of_assortment_of_fish

 

ប្រើប្រាស់អ្វីដែលត្រូវប៉ះពាល់ភ្នែកដោយប្រុងប្រយ័ត្ន

ដៃ, កន្សែងជូតមុខ, គ្រឿងសំអាង, វ៉ែនតា, Contact lens, ទាំងអស់នេះអ្នកត្រូវតែលាងសំអាតអោយស្អាតជានិច្ច ព្រោះការបង្ករដោយមេរោគទៅលើភ្នែកមានបញ្ហាធំបំផុត ពឹងទៅលើថ្នាំសំលាប់មេរោគវាអាចទៅរួចប៉ុន្តែអ្នកអាចដឹងទេថាប្រកដជាសៈស្បើយឡើនឬអត់ ព្រោះមេរោគអាចស៊ីភ្នែកទាំងមូលបើអ្នកទុកវាអោយនៅយូរ​ ការពារប្រសើរជាងព្យាបាល។ អ្នកត្រូវលាងដៃជាប្រចាំ ត្រូវបោកកន្សែងជាប្រចាំ មិនត្រូវយកអ្វីកខ្វក់ទៅញីភ្នែកអោយសោះ។

 

57158425_XS

 

អ្វីដែលបានរៀបរាប់ខាងលើនេះគ្រាន់តែជាអ្វីដែល អ្នកអាចធ្វើដើម្បីការពារភ្នែកដល់ល្អទាំងគូររបស់អ្នក ដែលលោកមានគុណបានផ្តល់អោយ។ បើសិនជាមានអ្វីដែលមិនស្រួលទៅលើភ្នែក អ្នកអាចទៅពីគ្រោះជាមួយគ្រូពេទ្យអោយបានភ្លាមៗ កុំបង្អង់។ ភ្នែកជាអ្វីដែលអ្នកត្រូវការចាំបាច់បំផុត ដូចនេះអ្នកត្រូវថែរក្សាវាអោយបានល្អ។

 

Comments Off on គួរការពារភ្នែករបស់លោកអ្នកដូចម្តេចខ្លះ? សុខភាព

Comments are closed.

យោបល់របស់អ្នកអាន