ការមានផ្ទៃពោះមិនមែនជារឿងមួយដែលងាយស្រួលទេសំរាប់ស្ត្រីអាចមានគ្រោះថ្នាក់គ្រប់ពេលវេលា បើសិនជាគាត់មិនមានការប្រុងប្រយ័ត្ន ចំពោះការហូបចុក ឬ ការថែរក្សាខ្លួនពីជំងឺផ្សេងៗ អាចអោយមានគ្រោះថ្នាក់មិនត្រឹមតែ ស្ត្រីជាម្តាយប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់ ទារកដែលមិនទាន់បានឃើញពន្លឺព្រះអាទិត្យនៅឡើយផង។ ដូច្នេះពួកយើងនឹងនិយាយអំពីការថែទាំ ការបរិភោគចំនីអាហារ នៅពេលកំឡុងមានផ្ទៃពោះ។
២ ខែ នៃកំឡុងពេលមានផ្ទៃពោះដំបូង គឺជាពេលដែលទារកកំពុងធ្វើការបង្កើតអវយីវៈ និង សរីរាង្គផ្សេងៗ។ ពេលនេះក្នុងនាមជាម្តាយត្រូវបំពេញតំរូវការខ្ពស់ទៅលើការហូបចំនីអាហារមានជីវជាតិ ដើម្បីអោយទារកយកទៅធ្វើការផលិត។ បើមិនដូច្នោះទេ ទារកអាចនឹងមានការកើតមកដោយគ្មានអវយីវៈ ឬ មានសរីរាង្កខុសពីធម្មតា ដែលអាចធ្វើអោយទារកមានជំងឺប្រចាំកាយ ក្រោយពីកើតភ្លាម។ ៧ ខែបន្ទាប់គឺទារកធ្វើការពង្រីកខ្លួនរបស់គេអោយធំធាត់សមរម្យដើម្បីរៀបចំខ្លួនចេញមកជួបជាមួយម្តាយរបស់គេ។ និង ចុងក្រោយគឺការសំរាលកូន នៅពេលនេះគឺស្ត្រីដែលជាម្តាយមានការខ្វះឈាម និងត្រូវមានលទ្ធភាពគ្រប់គ្រាន់សំរាប់ផលិតទឹកដោះសំរាប់កូនខ្លួន។ ខាងក្រោមនេះគឺជាអ្វីដែលស្ត្រីមានផ្ទៃពោះត្រូវតែទទួលទាន។
៥បញ្ហាពីកង្វះជីវជាតិដែលស្ត្រីអាចជួបក្នុងកំឡុងពេលមានផ្ទៃពោះ
- ខ្វះជាតិដែក
- ខ្វះជាតិ Folate ( Vitamin B )
- ខ្វះជាតិ Vitamin D
- ខ្វះជាតិ អ៊ីយ៉ូដ
- ការឆ្លងមេរោគ
១. ថាមពល
- ថាមពលគឺជារបស់ចាំបាច់មួយសំរាប់ជាកំលាំងដល់ម្តាយ និងទារក យកទៅលូតលាស់។
- ចំពោះស្ត្រីដែលមានទំងន់ គ្មានជំងឺប្រចាំកាយ គេតំរូវអោយបរិភោគ៖
- ត្រីមាសទីមួយ ៖ បរិភោគលើសពីធម្មតា ១០០កាឡូរីក្នុង១ថ្ងៃ
- ត្រីមាសទី២ និង ទី៣៖ បរិភោគលើសពីធម្មតា ៣០០ កាឡូរីក្នុង១ថ្ងៃ
- ការឡើងទំងន់ធម្មតារបស់ស្ត្រីមានផ្ទៃពោះគឺ ១គីឡូក្នុង១ខែ, បើសិនជាលើសត្រូវកាត់បន្ថយខ្លះ ឬ ទៅពិគ្រោះនឹងគ្រូពេទ្យ ព្រោះវាអាចអោយមានផលវិបាកដូចជា៖ ទឹកនោមផ្អែម, ឡើងសំពាធឈាម, កូនធំខុសធម្មតា។
២. សារធាតុចិញ្ចឹម
- ជាតិសាច់
- ខ្លាញ់
- ជាតិស្ករ
៣. ជាតិដែក
- ជាតិដែកជាសារជាតិមួយសំខាន់ ទៅលើម្តាយពេលមានទំងន់ និង ក្រោយសំរាល
- បើខ្វះជាតិដែក អាចបង្កអោយ ខ្វះឈាម ដែលធ្វើអោយការលូតលាស់របស់ទារកមិនបានល្អ និង អាចអោយម្តាយខុះខ្សោយ។
- គេតំរូវអោយ មួយថ្ងៃត្រូវ បរិភោគ 30មីលីក្រាម(មានថ្នាំគ្រាប់)
៤. វីតាមីន Folate ( វីតាមីន B )
- ជាសារជាតិមួយដែលមានវត្តមានក្នុងការបង្កើតថ្មីនូវកោសិការរបស់ម្តាយ សុក និង ទារក
- ស្ត្រីដែលខ្វះជាតិ Folate នៅពេលមានផ្ទៃពោះ អាចអោយមានបញ្ហាដូចជា៖
- បាត់បង់ការកើតឡើងវិញនៃកោសិការរបស់ម្តាយ (សុក, ឈាម)
- ធ្វើអោយទារកមានអវយីវៈ និង សរីរាង្គ មិនធម្មតា
៥. អុីយ៉ូដ
- ការខ្វះអ៊ីយ៉ូដអាចធ្វើអោយ៖
- ពកករ ( Goiter ) ម្តាយ និង កូន
- ថយចុះនូវការអភិវឌ្ឍន៍ នៃសសៃរប្រសាទ និង កាយវិការ
- ធ្វើដូចម្តេចចំពោះការខ្វះអ៊ីយ៉ូដ
- ត្រូវបរិភោគជាតិអ៊ីយ៉ូដអោយច្រើនល្មម មុននិងក្រោយពេលសំរាក(កុំច្រើនពេក)
- ត្រូវអោយគ្រូពេទ្យពិនិត្យទៅលើ ក ជាប្រចាំ
៦. វីតាមីន D និង កាល់ស្យូម
- វាការពារកុំអោយមាន ជំងឺពុកឆ្អឹងទៅលើកូនក្មេង
- ត្រូវបរិភោគអាហារមានជាតិកាល់ស្យូមអោយច្រើន, ត្រូវហាលថ្ងៃពេលព្រឹកជារៀងរាល់ថ្ងៃ
៧. ការការពារកុំអោយមានការឆ្លងមេរោគ
- ត្រូវលាងដៃជាប្រចាំ
- ញ៊ាំផ្លែឈើដែលលាងទឹកស្អាត
- សាច់ត្រូវចំអឹនអោយឆ្អឹន
- មិនត្រូវលេងជាមួយសត្វ