MENU

កត្តាធ្វើអោយមានជំងឺបេះដូងនិងសរសៃរឈាម និង ការបង្កា

សព្វថ្ងៃ​​ ជំងឺបេះដូងនិងសរសៃរឈាម ធ្វើការបៀតបៀនយ៉ាងខ្លាំង​ មិនថានៅប្រទេសអភិវឌ្ឍន៍ រឺ ប្រទេសដែលកំពុងអភិវឌ្ឍន៍ក៏ដោយ។ តាមការអង្កេតពី អង្គការសុខភាពពិភពលោក គេសង្កេតឃើញថា​ ការស្លាប់ដោយសារ ជំងឺ បេះដូងនិងសរសៃរឈាមមានចំនួន 17.5 លាននាក់​ គិតជាភាគរយ គឺ ​31%​ នៃការស្លាប់ពីគ្រប់មូលហេតុនៅលើពិភពលោក។​នៅក្នុងនោះមាន 7.4លាននាក់ស្លាប់ដោយសារ ការស្ទះសរសៃរឈាមបេះដូង (Ischaemic Heart Disease) 6.7លានស្លាប់ដោយសារ ការស្ទះសរសៃរឈាមខួរក្បាល (Stroke) និង​ មួយចំនួនទៀត ស្លាប់មកពីជំងឺផ្សេងៗទៀតទាក់ទងបេះដូងនិងសរសៃរឈាម។

Screenshot (8)

​​​​​​​​​​​​​រូបភាពនេះនិយាយអំពីភាគរយមូលហេត្តនៃការស្លាប់ទូទាំងពិភពលោកពី WHO

តើមានអ្វីខ្លះដែលជាកត្តាដែលធ្វើអោយមានជំងឺនេះ?

កត្តាធំៗមានដូចជា

  • ការជក់បារី​ ៖ បារីគឺ បង្កើនការឈានទៅរកជំងឺសរសៃរឈានទ្វេជា​២ វាជំរុញអោយមានការត្បៀតទៅលើសរសៃរឈាមចិញ្ចឹមបេះដូង និង វាអាចធ្វើអោយកំរិតនៃការស្លាប់កើនឡើងចំពោះ អ្នកជំងឺដែលមានជំងឺបេះដូងស្រាប់។
  • ការឡើងសំពាធឈាម​ ៖ កត្តាដែលធ្វើអោយមានការដាច់សរសៃឈាមខួរក្បាល (AVC or stroke) ប្រេះសរសៃរឈាមធំដែលចេញពីបេះដូង (Aortic Dissection) ប៉ះពាល់ដល់សរសៃរឈាមភ្នែក (Retinopathy Hypertension) និង ផ្សេងៗ ទៀត។
  • ការឡើងកំរិតខ្លាញ់ក្នុងឈាម​​​ (Dyslipidemia)
  • ជំងឺទឹកនោមផ្អែម (Diabetes)
  • មនុស្សចាស់ ( 50ឆ្នាំសំរាប់ប្រុស 60ឆ្នាំសំរាប់ស្ត្រី )

កត្តាផ្សេងទៀតដូចជា៖

  • ការលើសទំងន់
  • ការមិនបញ្ចេញសកម្មភាព
  • មានប្រវត្តិគ្រួសារ ថាមានជំងឺបេះដូងនិងសរសៃឈាម
  • ការអស់រដូវ​
  • ពិសារជាតិអាកុល
រូបភាពដកស្រង់ចេញពី គេហទំព័រ Imagepo

រូបភាពដកស្រង់ចេញពី គេហទំព័រ Imagepo

ដូច្នេះ តើអ្នកគួរបង្កានូវកត្តាទាំងអស់នេះយ៉ាងដូចម្តេច?

  • ចំពោះបារី អ្នកត្រូវតែកាត់បន្ថយ​ រឺ​ បញ្ឈប់វាតែម្តង មិនត្រូវបន្តទៀតទេ។
  • ចំនែក ការឡើងសំពាធឈាម ជំងឺទឹកនោមផ្អែម​ និង ការឡើងខ្លាញ់ក្នុងឈាម អ្នកគួរតែទៅពិនិត្រ​ និង ពិគ្រោះជាមួយគ្រូពេទ្យជំនាញ​ ព្រោះការជួបពិគ្រោះជាមួយពេទ្យទាន់ពេលវេលា អាចជាការមួយដែលល្អ ដែលអាចកាត់បន្ថយភាគរយនៃការកើតបានច្រើន។
  • ខ្ញុំដឹងថាការបញ្ចុះទំងន់ វាជារឿងពិបាកសំរាប់ អ្នកលើសទំងន់ ព្រោះខ្ញុំក៏លើសដែល ប៉ុន្តែដើម្បីសុខភាពទៅថ្ងៃក្រោយ។ យើងគួរតែទៅធ្វើលំហាត់ប្រាណ ដូចជារត់ ធាក់កង់ រឺ​​ កីឡាលើកសាច់ដុំ ។
  • សំរាប់អាយុចាស់ និង អ្នកមានប្រវត្តិជំងឺគ្រួសារ វាជារឿងដែលមិនអាចកែបាន​ ប៉ុន្តែអ្នកអាចការពារនូវកត្តាផ្សេងៗ ដែលធ្វើអោយការរស់នៅជាមនុស្សចាស់របស់អ្នកល្អទៅថ្ងៃក្រោយ។

 

ទាំងអស់នេះជាកត្តា និង ការបង្កាបែបសាមញ្ញ ដែលលោកអ្នកអាចធ្វើបាន ដោយខ្លួនឯង។ អាចមើលថា តើខ្លួនអ្នកមានកត្តាប៉ុន្មានភាគរយដែលអាចប្រឈមនឹង​ ការកើតជំងឺបេះដូងនិងសរសៃរឈាម។​

ជារួម ចំពោះអ្នកដែលមិនទាន់មានកត្តាទាំងអស់នេះ គួរតែជៀសវាង ចំពោះអ្នកមានកត្តាខ្លះ អាចបញ្ឈប់បានគួរតែឈប់​​ និង អ្នកមានកត្តាខ្លះដែលមិនអាចបញ្ឈប់ដោយខ្លួនឯងបាន គួរតែទៅពិនិត្យ និង ពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ទាំងអស់នេះជាការដែលអ្នកអាចធ្វើបាន ដើម្បីសុខភាពលោកអ្នកនៅថ្ងៃខាងមុខ។

 

 

Comments (3) សុខភាព

3 Responses to កត្តាធ្វើអោយមានជំងឺបេះដូងនិងសរសៃរឈាម និង ការបង្កា

  1. […] អាចកាត់បន្ថយជំងឺសរសៃឈាមនិងបេះដូង  ជំងឺសន្លាក់ កាត់បន្ថយស្ត្រេស […]

  2. […] អាចធ្វើអោយបេះដូងអ្នកដើរបានស្រួល ជួយសំរួលដល់ការរស់នៅ អ្នកអាចធ្វើការឬធ្វើអ្វីមួយបានច្រើនជាងមុន និង យូរជាងមុន អាចជួយកាត់បន្ថយ ជំងឺផ្សេងៗដែលទាក់ទងនឹងបេះដូង […]

យោបល់របស់អ្នកអាន